វិធីធ្វើ៖ បង្គាចំហុយតៅស៊ី

គ្រឿងផ្សំ (សម្រាប់មនុស្ស ២ នាក់)

  • បង្គាត្រាំទឹកគីមបួយ(មួយក្បាលទម្ងន់ ៣៥- ៤០ ក្រាម ១២ ក្បាល
  •  ស្លឹកខ្ទឹមហាន់កង់ៗ ២ ដើម
  •  ប្រេងសណ្តែកដី ឬ ប្រេងអូលីវ ២ ស្លាបព្រាបាយ
  •  ជីរវ៉ាន់ស៊ុយសម្រាប់តុបតែង

គ្រឿងផ្សំទឹកជ្រលក់តៅស៊ី

  •  តៅស៊ី ១ ស្លាបព្រាបាយ
  • ប្រេងសណ្តែកដី ឬ ប្រេងអូលីវ ១ ស្លាបព្រាបាយ
  • ខ្ទឹមសចិញ្ច្រាំ ១ ស្លាបព្រាបាយ
  • ខ្ញីចិញ្ច្រាំម៉ដ្ឋ ១ ស្លាបព្រាបាយ
  • ទឹកស៊ុប ១ ភាគ ៤ កូនចាន
  • ទឹកស៊ីអុីវស ១ ស្លាបព្រាបាយ
  • ស្ករស កន្លះស្លាព្រាកាហ្វេ
  • ស្រាបន្តិច

វិធីធ្វើ
១) លាងបង្គារួចបកសម្បក កាច់ក្បាលចោលទុកកន្ទុយ កាច់ ទ្រនង់ត្រង់ចុងកន្ទុយស្រួចៗចេញ លាងទឹកត្រជាក់ខ្លាំង រលាស់ឱ្យអស់ ទឹក ពុះខ្នងទាញយកសរសៃខ្មៅៗចេញ តម្រៀបដាក់ចាន បិទគម្រប រួចយកទៅដាក់ក្លេស្សេក្នុងទូទឹកកកត្រង់ថតត្រជាក់ធម្មតា ។
២) ធ្វើទឹកជ្រលក់តៅស៊ីដោយចិញ្ច្រាំតៅស៊ីឱ្យខ្ទេចល្មម ។ បន្ទាប់ មកដាក់ឆ្នាំងខ្ទះលើចង្ក្រាន ចាក់ប្រេងឆាចូលដោយប្រើភ្លើងមធ្យម ។ នៅពេលឃើញប្រេងក្តៅល្មមហើយដាក់ខ្ទឹមស ខ្ញី និង តៅស៊ី ឆារហូតដល់មានក្លិនឈ្ងុយ ទើបដាក់ទឹកស៊ុបបន្ថែម ឆាត្រឡប់ដោយបន្ថែមរសជាតិទឹកស៊ីអុីវស ស្ករ និង ស្រា ហើយបិទភ្លើង ។
៣) ស្រោចទឹកជ្រលក់តៅស៊ីលើបង្គាក្លាេស្សត្រជាក់ឱ្យសព្វ ទើបយកទៅចំហុយក្នុងឆ្នាំងដោយប្រើភ្លើងមធ្យម ប្រមាណ ៤-៥ នាទី ។ ក្រោយពេលលើកចុះពីចង្ក្រានហើយត្រូវរោយស្លឹកខ្ទឹមពីលើបង្គាចំហុយតៅស៊ី និង លើកទុកមួយអន្លើ ។ បន្ទាប់មកដាក់ឆ្នាំងខ្ទះតូចល្មមមួយលើ ចង្ក្រាន ដាក់ប្រេងសណ្តែកដី បើកភ្លើងមធ្យម រង់ចាំឱ្យប្រេងក្តៅខ្លាំង រួចហើយលើកយកមកស្រោចលើបង្គាដែលលាន់សំឡេងលាន់ឮឆាវៗ ចុងបញ្ចប់តុបតែងបន្ថែមដោយជីរវ៉ាន់ស៊ុយ រួចលើកទៅបរិភោគទាន់នៅក្តៅៗយ៉ាងឆ្ងាញ់ពិសា ៕ ដេប៉ូ

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច