រួមភេទថ្ងៃពិសេសណាមួយ ដើម្បីឱ្យទទួលក្តីរំភើបបំផុត ?

ជីវិតសិចមិនមែនជារឿងងាយស្រួលដូចដែលយើងបានគិតនោះទេ ។ វាមិនមែនធ្វើឱ្យបានបង្គ្រប់កិច្ចនៃចំណង់ឬធ្វើឡើងដោយគ្មានវិជ្ជាគុណអ្វីបន្តិចសោះក្នុងខ្លួននោះឡើយ ។ តាមពិតហើយមនុស្សប្រុសស្រីកាលបើរួមរស់នៅជាមួយគ្នាវាតែងបង្កក្តីរំភើប ព្រមទាំងមានសេចក្តីសុខពេលដំបូងៗ ប៉ុន្តែបញ្ហាមួយនេះវានឹងរលាយបាត់បន្តិចម្តងៗដោយមិនដឹងខ្លួន ។ បើយើងមិនបានថែទាំដិតដល់ទេភាពផ្អែមល្ហែមតែងរលាយបាត់ហើយភាពរង្គោះរង្គើ និង សង្គ្រាមទំនាស់ពាក្យសម្តីតែងលេចកើតឡើងជានិច្ច ។

នេះជាវិធីណែនាំសម្រាប់ការរួមភេទថ្ងៃពិសេសៗដែលអ្នកអាចអនុវត្តបានដូចជា ៖

បង្កើតបរិយាកាសឱ្យរ៉ូម៉ាទិចនិងរកពេលវេលាឱ្យត្រូវគ្នាចូរកាត់បន្ថយចំពោះកិច្ចការងារដែលប្រឹងប្រែងរកពេលទំនេរមិនឃើញនាកន្លងមកនោះចេញវិញខ្លះដើម្បីរកពេលវេលាសម្រាប់សេចក្តីស្នេហាក្នុងគ្រួសារពិសេសការរួមភេទនេះតែម្តង។ការរួមភេទយ៉ាងហោចណាស់ក្នុងមួយសប្តាហ៍ឱ្យបានមួយលើកដែរ ។ ត្រូវដេកអោបគ្នាដោយធ្វើហាក់បីដូចគ្នាជាមួយគ្រាដែលយើងទើបតែស្រឡាញ់គ្នា្ ព្រមជាមួយនឹងការបើកបទ ចម្រៀងមនោសញ្ចេតនាអន្លង់អន្លោចព្រមជាមួយគ្នាផង ។

ក្រៅពីនេះត្រូវផ្លាស់ប្តូរកន្លែងថ្មីដើម្បីបានទទួលក្តីរំភើបនិងភ្ញាក់ផ្អើលហើយត្រូវចៀសវាងកន្លែងដដែលៗនាំឱ្យពុំមានអ្វីប្លែកក្នុងអារម្មណ៍កើតឡើង ។

បើករណីមិនចូលចិត្តបទចម្រៀងទេអាចផ្លាស់ប្តូរមកមើលភាពយន្តអាសអាភាសព្រោះថាការបានមើលក្នុងបរិយាកាសនេះក៏តែងផ្តល់ផលល្អដូចគ្នា ។

ធ្វើអ្វីដែលថ្មីៗដែលមិនសាំ រឿងអាថ៌កំបាំងលើគ្រែមានច្រើនណាស់ដែលទាមទារឱ្យអ្នកស្វែងយល់ និង ចាំបាច់ត្រូវផ្លាស់ប្តូរឱ្យប្លែកថ្មីៗជានិច្ច ។

ក្រៅពីនេះត្រូវចេះត្រៀមរាងកាយឱ្យខ្លាំងនិងរឹងមាំ។ពិសេសជាងនេះត្រូវតែចេះរកក្បាច់ប្លែកថ្មីៗមកប្រើក្នុងពេលវេលានេះឱ្យបានច្រើនឡើង ។

ជាមួយគ្នានេះចាំបាច់ត្រូវរកពេលវេលាហាត់ប្រាណឱ្យបានរាងកាយរឹងមាំក្នុងនេះអាចប្រើក្បាច់បានល្អ និង ប្រើពេលវេលារួមភេទបានរយៈពេលយូរ ។ សម្រាប់ការសម្រាកគ្រប់គ្រាន់ជាការមួយសំខាន់ទៀតមិនអាចមើលរំលងដូចគ្នា ។ ត្រូវបរិភោគអាហារដែលផ្តល់ផលប្រយោជន៍សម្រាប់ជួយផ្តល់ទាំងថាមពលនិងសុខភាពរាងកាយឱ្យរឹងមាំផង ។

ទម្លាក់ក្តីកង្វល់ទាំងពួងចោលឱ្យអស់ភាពទុក្ខកង្វល់ ការកើតក្តីខ្វាយខ្វល់ និងភាពភ័យខ្លាច សុទ្ធតែជាអ្នកបំផ្លាញដល់បញ្ហាសិចរបស់អ្នកទាំងអស់ ។ ក្រៅពីនេះក្នុងខណៈពេលរួមភេទមិនត្រូវឱ្យអារម្មណ៍គិតទៅរឿងទុក្ខព្រួយពីរឿងរូបរាងកាយ បំភ្លេចរឿងធាត់ រូបរាងមិនស្អាត កុំភ័យព្រួយពីរឿងជើងធំ ពោះឡើងស្រវ៉ា ដើមទ្រូងតូច ។

ជំនួសការទុក្ខព្រួយទាំងនេះគប្បី ចេះរិះរកក្បាច់ថ្មីៗសម្រាប់ការរួមភេទវិញទើបជាការល្អបំផុត ។ ត្រូវចេះរៀបចំខ្លួនប្រាណឱ្យស្អាតបាតសម្រាប់ពេលវេលាល្អនេះ ត្រូវធ្វើចិត្តឱ្យស្ងប់ ហើយប្រមូលអារម្មណ៍រកភាពផ្អែមល្ហែមដើម្បិរួមភេទក្នុងអំឡុងពេលនេះជាការល្អបំផុត ។

ការបរិភោគអាហារមិនល្អនាំឱ្យការរួមភេទចុះខ្សោយកត្តាសំខាន់បំផុតត្រូវចៀសវៀងផឹកស្រា បារី និងអាហារច្រើនមុនពេលរួមភេទឬឆ្អែតខ្លាំងពេក ។ ចំពោះអាហារដែលមានក្លិនខ្លាំង ឬរស់ជាតិខ្លាំងពេកត្រូវចៀសវាង ត្រូវទទួលដំណេកឱ្យបានតិចបំផុត ៦ ម៉ោង ។

ក្រៅពីនេះសម្រាប់អ្នកដែលមានបញ្ហាមិនសូវឈានដល់ចំណុចកំពូល ឆាប់នឿយហត់ គប្បីជ្រើសរើសបរិភោគអាហារដើម្បីជំនួយផ្លូវភេទ ហាត់ប្រាណឱ្យបានជាប់ជាប្រចាំ ត្រូវមានចិត្តស្ងប់ ដើម្បីជួយឱ្យការរួមភេទបានប្រសើរឡើង អាចរួមភេទបានច្រើនឡើង និងកាន់តែញឹកញាប់ និង ពិសេសប្រកបដោយថាមពលអាចរួមពេលណាក៏បានដោយមិនចាំបាច់រងចាំថ្ងៃសំខាន់ៗដូចជា បុណ្យទាននោះឡើយ ។

ជាអ្នកផ្តើមខ្លះក៏កាន់តែប្រសើរនៅពេលដែលកំពុងចាប់ផ្តើមដំណើរការ ស្ត្រីមិនគួរដេកនៅស្ងៀមប្រៀបដូចដុំថ្ម មួយដុំនៅលើគ្រែនោះទេ ។ អ្នកចាំបាច់ត្រូវតែចេះបន្លាស់ទី និង ពិសេសត្រូវវាយលុយកទៅលើគេខ្លះដើម្បីបង្កើតបរិយាកាសឱ្យកាន់តែរស់រវើក ហើយអាចដាស់អារម្មណ៍ដល់ដៃគូកាន់តែត្រូវការគ្នាបន្ថែមទៀត ។

ក្រៅពីនេះអ្នកអាចប្រើប្រេងសម្រាប់ធ្វើការម៉ាស្សាដល់គ្នាពិព្រោះថាវាជាវិធីមួយទៀតដែលអាចបន្ថែមដល់អារម្មណ៍ផ្លូវភេទកាន់តែត្រូវការច្រើនឡើងហើយមិនមានពាក្យថានឿយណាយផង ។

ហ៊ានប្រាប់ពីសេចក្តីត្រូវការចេញមកខ្លះ ភាពអៀនខ្មាសជាឧបសគ្គដ៏ធំនៃការរួមភេទហើយវាក៏តែងធ្វើឱ្យអ្នកទទួលបរាជ័យយ៉ាងរកស្មានមិនដល់ដែរ ។ នៅពេលនេះចង់ឱ្យអ្នកចេះទាំងបដិសេធនិងសេចក្តីត្រូវការ ។ ដូចជាបើអ្នកចង់រួមភេទនៅពេលណាមួយត្រូវតែហ៊ានហាមាត់បបួលគេ ហើយបើមិនទាន់ត្រូវការនោះដែរចាំបាច់ត្រូវតែចេះបដិសេធ ដោយមិនត្រូវធ្វើអ្វីដែលខ្លួនមិនត្រូវការនោះឡើយពីព្រើថាវាអាចធ្វើឱ្យការរួមភេទរបស់អ្នកទទួលបានតែភាពសៅហ្មងប៉ុណ្ណោះ ៕   ដេប៉ូ

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច