ពេលវេលានៃការ «ចាប់កំណើត» កំណត់ពី «ជោគវាសនា» របស់លោកអ្នក

១-អ្នកកើតឆ្នាំជូត
-កើតនៅចន្លោះពីម៉ោង ១ ដល់ ៣ ទៀបភ្លឺៈ អ្នកដែលកើតក្នុងចន្លោះម៉ោងនេះ គឺក្នុងមួយជីវិតស្គាល់តែ ភាពសប្បាយរីករាយ និង មានទ្រព្យសម្បត្តិសំបូរហូរហៀដែលជាកេរ្តិ៍មរតកពីដូនតា ជាពិសេសចំពោះស្ត្រីវិញរឹត តែដ៏ត្រជាក់ត្រជុំដោយសារកេរ្តិ៍មរតករបស់ដូនតាទៅទៀត ។ រីឯបុរសវិញរកប្រពន្ធបានស្រស់ស្អាត ហើយការ ងាររកស៊ីថ្វីត្បិតតែទទួលបានជោគជ័យ តែការចំណាយទៅវិញក៏ច្រើនលើសលប់ដែរ ។ ទាំងបុរស និង ស្ត្រីក្នុង មួយជីវិតមិនខ្វះខាតការហូបចុក និង ស្លៀកពាក់នោះទេ ។

-កើតនៅចន្លោះពីម៉ោង ៥ ដល់ ៧ ព្រឹកៈ ក្នុងមួយជីវិតនេះជួបតែភាពរុងរឿង និង សេចក្តីសុខដុមរមនា ។ មានទ្រព្យពីកេរ្តិ៍មរតកដូនតាសំបូរហូរហៀ ហើយសល់ពីកេរ្តិ៍របស់ឪពុកម្តាយក៏ច្រើនក្រាស់ក្រែលដែរ ។ ដូច្នេះ
កិច្ចការងាររកស៊ីក៏ត្រូវបានក្រុមគ្រួសារ និង បងប្អូនញាតិមិត្តជួយគាំទ្រផងដែរ ។ ក្រៅពីនោះក៏ជាមនុស្សមានដែល ចិត្តអង់អាចក្លាហាន និង មានគំនិតប្រាជ្ញាឈ្លាសវៃម្នាក់ផងដែរ ។ ដូច្នេះហើយបើមិនបានក្លាយជាមេទ័ពទេក៏ជា មនុស្សអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភដែរ ។

២-អ្នកកើតឆ្នាំឆ្លូវ
-កើតនៅចន្លោះពីម៉ោង ៩ ដល់ ១១ ព្រឹកៈ ក្នុងមួយជីវិតនេះថ្វីត្បិតតែមិនខ្វះខាតការហូបចុក និង ការ ស្លៀកពាក់ក្តី តែជារឿយៗត្រូវបានគេច្រណែនឈ្នានិីស និង មានគេលួចវាយប្រហារពីក្រោយខ្នង ។ តែដោយ សារមានជោករាសីខ្ពស់ត្រដែតនោះ ទើបមិនមានបញ្ហាចោទធ្ងន់ធ្ងរឡើយ ។ ក្រៅពីនោះត្រូវចេះរៀបឫកពារមា យាទឲ្យបានសមសួន មិនកោងកាច ។ មានទំនាក់ទំនងល្អជាមួយមនុស្សផងទាំងឡាយ ទើបបានសុខកាយសប្បាយ ចិត្ត និង បង្កើនមិត្តភក្តិ កាត់បន្ថយសត្រូវ ។

-កើតនៅចន្លោះពីម៉ោង ១៥ ដល់ ១៧ រសៀលៈ ជាមនុស្សប្រកបតែសេចក្តីសុខ និង មិនស្គាល់អ្វីដែល ហៅថាក្រនោះឡើយ ។ ម្យ៉ាងទៀតមានជោគរាសីខ្ពស់ដែលអាចរំដោះខ្លួនពីគ្រោះអាក្រក់ ក្លាយមកជាជោគល្អវិញ ។ រាល់កិច្ចការងាររកស៊ីជួញដូរនឹងទទួលបានការជួយជ្រោមជ្រែងពីបងប្អូនញាតិមិត្ត និង ពីអ្នកមានមុខមាត់យ សសក្តិខ្ពង់ខ្ពស់ទៀតផង ។ ទោះបានប្រកបកិច្ចការងារអ្វីក៏ដោយ ក៏អាចសម្រេចដូចបំណងប្រាថ្នាទាំងអស់ ។ បើ ជាមន្ត្រីរាជការនឹងបានឡើងយសសក្តិ ។ បើជាអ្នកជំនួញនឹងមានផលចំណេញពេញបំពង់ ។ ម្យ៉ាងទៀតពេល ឈានចូលដល់វ័យចាស់ជរាក៏មិនមានទុក្ខព្រួយអ្វីមកញាំញីដែរ ។

៣-អ្នកកើតឆ្នាំខាល
-កើតនៅចន្លោះពីម៉ោង ១ ដល់ ៣ ទៀបភ្លឺៈ ទោះបានប្រកបកិច្ចការងាអ្វីក៏ដោយក៏ត្រូវបានបងប្អូនញាតិ សណ្តាន ឬ អ្នកមានមុខមាត់ខ្ពង់ខ្ពស់ជួយយិតយោងយ៉ាងពេញទំហឹង ។ អាចរំដោះពីគ្រោះអាក្រក់ក្លាយមកជា គ្រោះល្អ ។ ជាមនុស្សមានគំនិតប្រាជ្ញាឈ្លាសវៃ និង មានទំនាក់ទំនងល្អជាមួយនឹងមនុស្សផងទាំងឡាយ ។ ម្យ៉ាង ទៀត បើទោះជាបានជួបបញ្ហាលំបាកៗក៏អាចរកដំណោះស្រាយបានដែរ បើនិយាយពីបញ្ហាសុខភាព គឺមិនសូវល្អ ឡើយ ។ ប៉ុន្តែដោយសារតែមានកម្លាំងថាមពលខ្លាំងក្លានោះ គឺជំងឺតូចតាចមិនហានចូលរាតត្បាតឡើយ ក្រៅពី នោះដោយសារតែជាមនុស្សចេះដឹងខុសត្រូវផងនោះ ទើបត្រូវបានគេគោរពស្រឡាញ់គ្រប់ៗគ្នា ។

-កើតនៅចន្លោះពីម៉ោង ១១ ដល់ ១៣ ថ្ងៃត្រង់ៈ ជាមនុស្សដែលមានចំណេះវិជ្ជាខ្ពង់ខ្ពស់ ។ ក្នុងមួយជីវិត នេះគិតគូរតែពីរឿងកាងារ និង ការរកស៊ី ។ មានចរឹតស្លូតបូតសុភាពរាបសារ និង ត្រូវបានមនុស្សផងទាំងឡាយ គោរពស្រឡាញ់រាប់អានគ្រប់ៗគ្នា ។ នៅផ្ទះជាកូនកតញូចេះគោរពឪពុកម្តាយ ។ ជាគូស្វាមីភរិយាប្រកបដោយភាព ល្អូកល្អឺនល្អណាស់ ។ ទាំងបុរស និង ស្ត្រី គឺជាអ្នកមានស្នាដៃល្អក្នុងការកសាងប្រទេសជាតិ ហើយនៅក្នុងគ្រួសារ ជាគំរូមនុស្សជាទីស្រឡាញ់ និង ជាគំរូដល់ឪពុកម្តាយកូនចៅ ។

៤-អ្នកកើតឆ្នាំថោះ
-កើតនៅចន្លោះពីម៉ោង ១១ ដល់ ១៣ ថ្ងៃត្រង់ៈ ទោះបានធ្វើអ្វីក៏ដោយ ក៏ត្រូវបានបងប្អូនញាតិមិត្តជួយ ជ្រោមជ្រែងយ៉ាងពេញទំហឹងដែរ ។ ពេលជួបបញ្ហាលំបាកក៏អាចរកដំណោះស្រាយបានជ្រះស្រឡះ និង ជាមនុស្ស មានរូបស្រស់សង្ហារ ។ បើជាបុរសនឹងបានរៀបការជាមួយនឹងប្រពន្ធស្រស់ស្អាត ។ បើជាស្ត្រីនឹងបានរៀបការ ជាមួយប្តីដែលមានចំណេះខ្ពង់ខ្ពស់ ។ គូស្វាមីភរិយាមានភាពល្អូកល្អឺន និង រួមរស់ជាមួយគ្នាដល់ចាស់សក់ស្កូវ ។ ម្យ៉ាងទៀតជាមនុស្សដែលរួចផុតពីការពឹងពាក់ពីសំណាក់ឪពុកម្តាយ និង បងប្អូនប្រុសស្រី ហើយក្នុងមួយជីវិតនេះ គ្មានគ្រោះតូចធំមកញាំញីទៀតផង ។

-កើតនៅចន្លោះពីម៉ោង ១ ដល់ ៣ រសៀលៈ ជាមនុស្សមានគំនិតប្រាជ្ញាឈ្លាសវៃ មានចំណេះវិជ្ជាខ្ពង់ខ្ពស់ ។ កិច្ចការងាររកស៊ីជួញដូរមានភាពថ្កុំថ្កើងរុងរឿង និង មានការជួយជ្រោមជ្រែងពីឪពុកម្តាយទៀតផង ។ ប៉ុន្តែ សម្រាប់ស្ត្រីត្រូវប្រយ័ត្នប្រយែងក្រែងមានអ្នកនៅក្បែរៗខ្លួនមានគំនិតអាក្រក់ប៉ងឈ្នានីស នាំឲ្យរាំងស្ទះដល់ការ ងាររកស៊ីជួញដូរ ។ ដូច្នេះត្រូវយកចិត្តទុកដាក់ក្នុងការសហការល្អជាមួយនឹងមិត្តភក្តិទើបអាចចៀសផុតពីគ្រោះអា ក្រក់បាន ។

៥-អ្នកកើតឆ្នាំរោង
-កើតនៅចន្លោះពីម៉ោង ១១ ដល់ ១ យប់ៈ ទាំងបុរស និង ស្ត្រីនឹងទទួលបានជោគជ័យក្នុងកិច្ចការងាររក ស៊ី ។ ជាមនុស្សមានឧត្តមគតិ និង មានមហិច្ឆតាយ៉ាងមហសចារ្យ ។ ការងាររកស៊ីជួញដូរមានការរីកលូតលាស់ជា លំដាប់ទោះប្រកបកិច្ចការងារអ្វីក៏ដោយក៏ត្រូវបានបងប្អូនញាតិជួយជ្រោមជ្រែងដែរ ។

-កើតនៅចន្លោះពីម៉ោង ៩ ដល់ ១១ យប់ៈ មានជោគរាសីខ្ពស់ត្រដែត ។ បើមានដំណើរចេញទៅប្រកប ការងារ ឬរកស៊ីជួញដូរ ទោះផ្លូវជិតផ្លូវឆ្ងាយក៏ត្រូវបានបងប្អូនញាតិមិត្តជួយជ្រោមជ្រែងដែរ ព្រមទាំងត្រូវបានឪ ពុកម្តាយជួយទំនុកបម្រុងទៀតផង ។ ដូច្នេះហើយទើបការរកស៊ីជួញដូរអាចដំណើរការបានស្រួល ជាកូនកតញូ ហើយក្នុងមួយជីវិតនេះមិនសូវបានជួបភាពលំបាកលំបិនឡើយ ហើយរស់នៅប្រកបដោយភាពសុខដុមរមនា ។

៦-អ្នកកើតឆ្នាំម្សាញ់
-កើតនៅចន្លោះពីម៉ោង ៧ ដល់ ៩ ព្រឹកៈ ការងាររកស៊ីជួញដូរទទួលបានការជួយជ្រោមជ្រែងពីអ្នកមាន មុខមាត់ខ្ពង់ខ្ពស់ និង ត្រូវបានឪពុកម្តាយជួយទំនុកបម្រុងទៀតផង ។ ដូច្នេះទោះបានប្រកបការងារអ្វីក៏ដោយក៏ អាចដំណើរការបានស្រួល និង មានការរីកលូតលាស់ថ្កុំថ្កើងរុងរឿង ។ ក្នុងមួយជីវិតនេះមិនខ្វះខាតការហូបចុក មិនខ្វះការស្លៀកពាក់ និង រស់នៅប្រកបដោយភាពសប្បាយរីករាយ ។

-កើតនៅចន្លោះពីម៉ោង ៧ ដល់ ៩ យប់ៈ បុរសស្ត្រីក្នុងមួយជីវិតនេះជួបនឹងរឿងសប្បាយៗច្រើន ។ ជា រឿយៗជួបនឹងមនុស្សជាទីស្រឡាញ់ដែលកិច្ចការងាររកស៊ីជួញដូរប្រកបដោយជោគជ័យ ។ មានអ្នកមានយសសក្តិ ខ្ពង់ខ្ពស់ជួយជ្រោមជ្រែង អាចបញ្ចៀសគ្រោះអាក្រក់ជួបជោគល្អ ។ ថ្វីត្បិតតែមានការហូបចុក ស្លៀកពាក់បរិបូរក្តី
តែតោងប្រយ័ត្នប្រយែង ព្រោះជារឿយៗងាយនឹងជួបគ្រោះបង់ខាតទ្រព្យកើតឡើងញឹកញាប់ ។ គ ឡេង
(នៅមានត)

 

Loading...

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច