តារាសម្តែងពីររូបក្នុងរឿង «សង្គ្រាមបេះដូង» បង្ហាញអារម្មណ៍ដែលមិនអាចបំភ្លេចបាន

តារាសម្តែងលោក ហេង នរៈកក្កដា តួអង្គ «រាជ» និងកញ្ញា ជេស៊ីការ តួអង្គ«មាលា» ក្នុងរឿង «សង្គ្រាមបេះដូង» បានបង្ហាញពីអារម្មណ៍ដែលមិនអាចបំភ្លេចបាន និងដក់ជាប់នៅក្នុងចិត្ត អំឡុងពេលថតរឿង «សង្គ្រាមបេះដូង» ក្នុងកិច្ចសម្ភាសន៍ពិសេសមួយកាលពីថ្ងៃអង្គាម្សិលម៉ិញនេះ នៅស្ថានីយ៍ទូរទស្សន៍ភីអិនអិន ។

លោក ហេង នរៈកក្កដា បានប្រាប់ថា ឈុតដែលលោកមិនអាចបំភ្លេចបាននោះគឺទីមួយត្រង់ឈុតក្រឡាប់ឡាន ព្រោះត្រូវចំណាយពេលរហូតដល់ទៅមួយថ្ងៃដើម្បីថតឈុតមួយនេះជាពិសេសគឺត្រូវថតទាំងភ្លៀង។ ដោយឡែកឈុតឆាកមួយទៀត ដែលដក់ជាប់ក្នុងចិត្តលោកដែរនោះគឺនៅពេលដែលលោក និងកញ្ញាជេស៊ីកា ត្រូវបានគេចាប់ចងក្នុងផ្ទះ ហើយត្រូវបានគេដុតភ្លើងក្នុងបំណងចង់អោយស្លាប់នៅក្នុងភ្លើងនោះតែម្តង ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ លោកប្រាប់ថា គ្រប់ឈុតឆាកទាំងអស់នៅក្នុងរឿង «សង្គ្រាមបេះដូង» គឺមិនមានអ្វីលំបាកសម្រាប់រូបលោកទេ ព្រោះលោកតាំងចិត្តថា តួសម្តែងគឺត្រូវតែថតអោយបានគ្រប់ទម្រង់នៃតួរទាំងអស់ ជាពិសេសក្នុងការថតរឿងនេះ ក៏មានការជួយជ្រោមជ្រែងច្រើនពីសំណាក់អ្នកដឹកនាំរឿង និងក្រុមកាងារទាំងមូល ។

ដោយឡែកតួអង្គកំប្លុកកំប្លែងទស្សនាហើយមិនជិនណាយ កញ្ញា ជេស៊ីកា បានប្រាប់ថា ឈុតដែលកញ្ញាចងចាំ និងមិនអាចបំភ្លេចបានក្នុងមួយឆាកជីវិតរបស់កញ្ញានោះគឺត្រង់ឈុតដែលកញ្ញាត្រូវហែលទឹកទៅស្រង់តួប្រុសចេញពីក្នុងទឹក ទាំងដែលកញ្ញាមិនចេះហែលទឹក និងបានធ្វើអោយកញ្ញាលង់ទឹកផងដែរ ។

ឈុតមួយទៀតនោះគឺឈុតបន្ទាប់ពីស្រង់តួប្រុសចេញពីទឹកហើយកញ្ញាត្រូវផ្លុំខ្យល់តាមមាត់ ដើម្បីជួយសង្គ្រោះតួប្រុសទាំងដែលកញ្ញាបញ្ជាក់ថា នេះជាលើកទីមួយក្នុងឆាកជីវិតសម្រាប់កញ្ញា ដែលត្រូវប្រើមាត់ទល់មាត់បែបនេះ ។

រឿងសង្គ្រាមបេះដូង ជាស្នាដៃរបស់ផលិតកម្មខ្មែរមេគង្គ ( KMF ) ក្រោមការផ្តល់ទុនផលិតពីស្ថានីយទូរទស្សន៍ភីអិនអិន ក្នុងគោលបំណងលើកស្ទួយវិស័យភាពយន្តក្នុងស្រុក ។

សង្គ្រាមបេះដូង ជាការផលិត និងសរសេរដោយកូនខ្មែរមួយរយភាគរយ ដែលឆ្លុះបញ្ចាំងពីតថភាពក្នុងសង្គមខ្មែរ ដែលបង្កប់ទៅដោយមហិច្ឆតា ស្នេហា គំនុំ និងអាថិ៍កំបាំង ។

ចង់ដឹងថាតើរឿង «សង្គ្រាមបេះដូង» នឹងមានអ្វីប្លែក ខ្សែរឿងនឹងទៅជាយ៉ាងណា សូមកុំភ្លេចតាមដានទស្សនារៀងរាល់ថ្ងៃ ព្រហស្បត្ត៍ ដល់ថ្ងៃសៅរ៍ វេលាម៉ោង ៨:០០នាទីយប់ ។

ស្ថានីយទូរទស្សន៍ភីអិនអិន បានបេ្តជ្ញាចិត្តក្នុងការផលិតខ្សែភាពយន្តភាគក្នុងស្រុកឲ្យបានច្រើនជាងមួយរយម៉ោងក្នុងឆ្នាំ២០១៦នេះ ដើម្បីចាក់ផ្សាយជូនទូរទស្សនិកជន ។ ក្រៅពីរឿង ម្ទេសហឹរប៉ះអំបិលប្រៃ និងរឿងសង្គ្រាមបេះដូង ដែលកំពុងចាក់ផ្សាយ ប្រិយមិត្តនឹងបានតាមដានទស្សនានូវខ្សែភាពយន្តមួយចំនួនទៀតមានដូចជារឿង ភក្តីស្នេហ៍ទ្វេភព, រឿងកែវភ្នែក និងរឿងបំភ្លេចមិនបាន ជាដើម ដែលនឹងបង្ហាញជូននៅក្នុងស្ថានីយ៍ទូរទស្សន៍ភីអិនអិនតែមួយគត់ ។

រឿងសង្គ្រាមបេះដូង ជាស្នាដៃរបស់ផលិតកម្មខ្មែរមេគង្គ ( KMF ) ក្រោមការផ្តល់ទុនផលិតពីស្ថានីយទូរទស្សន៍ភីអិនអិន ក្នុងគោលបំណងលើកស្ទួយវិស័យភាពយន្តក្នុងស្រុក ។

សង្គ្រាមបេះដូង ជាការផលិត និងសរសេរដោយកូនខ្មែរមួយរយភាគរយ ដែលឆ្លុះបញ្ចាំងពីតថភាពក្នុងសង្គមខ្មែរ ដែលបង្កប់ទៅដោយមហិច្ឆតា ស្នេហា គំនុំ និងអាថិ៍កំបាំង ។

ចង់ដឹងថាតើរឿង «សង្គ្រាមបេះដូង» នឹងមានអ្វីប្លែក ខ្សែរឿងនឹងទៅជាយ៉ាងណា សូមកុំភ្លេចតាមដានទស្សនារៀងរាល់ថ្ងៃ ព្រហស្បត្ត៍ ដល់ថ្ងៃសៅរ៍ វេលាម៉ោង ៨:០០នាទីយប់ ។

ស្ថានីយទូរទស្សន៍ភីអិនអិន បានបេ្តជ្ញាចិត្តក្នុងការផលិតខ្សែភាពយន្តភាគក្នុងស្រុកឲ្យបានច្រើនជាងមួយរយម៉ោងក្នុងឆ្នាំ២០១៦នេះ ដើម្បីចាក់ផ្សាយជូនទូរទស្សនិកជន ។ ក្រៅពីរឿង ម្ទេសហឹរប៉ះអំបិលប្រៃ និងរឿងសង្គ្រាមបេះដូង ដែលកំពុងចាក់ផ្សាយ ប្រិយមិត្តនឹងបានតាមដានទស្សនានូវខ្សែភាពយន្តមួយចំនួនទៀតមានដូចជារឿង ភក្តីស្នេហ៍ទ្វេភព, រឿងកែវភ្នែក និងរឿងបំភ្លេចមិនបាន ជាដើម ដែលនឹងបង្ហាញជូននៅក្នុងស្ថានីយ៍ទូរទស្សន៍ភីអិនអិនតែមួយគត់ ៕

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច