៦ ចំណុច លើករាសីក្នុងថ្ងៃសែននំព្រះខែ

ពិធីបុណ្យសែននំព្រះខែដែលជាទំនៀមទម្លាប់ជនជាតិចិន គឺតែងតែប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំនៅក្នុង ថ្ងៃ ១៥ កើត ខែ ៨ (ប្រតិទិនចិន) ហើយឆ្នាំនេះ គឺត្រូវនឹងថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០១៦ នេះ ។

ខាងក្រោមនេះ គឺជាវិធីលើករាសីក្នុងថ្ងៃសែននំព្រះខែ ៖

១ – ពិធីសែនព្រេន

នៅក្នុងថ្ងៃសែននំព្រះខែនេះលោកអ្នកអាចដាក់សែននៅទីធ្លាមុខផ្ទះ ឬ សម្រាប់អ្នកដែលមានផ្ទះចាប់ពី ជាន់ទីមួយឡើងទៅ គឺអាដាក់សែននៅតាមយ៉មុខផ្ទះ ។ ចំពោះគ្រឿងសំណែនរួមមាននំព្រះខែ និង ផ្លែឈើស្រស់ ពី ៣ ទៅ ៤ មុខ ។ តាមទំនៀមទម្លាប់ជនជាតិចិន ការសែននំព្រះខែនេះ គឺជាប្រផ្នូលនៃការបន់ស្រន់សុំឲ្យទេវតាជួយបីបាច់ថែរក្សាសេចក្តីសុខដុមរមនានៅក្នុងក្រុមគ្រួសារ និង ជីវិតទទួលបានជោគជ័យ ព្រមទាំងប្រកបតែសាម គ្គីភាពជាធ្លុងមួយមូលក្លំប្រៀបដូចជារង្វង់មូលនៃព្រះច័ន្ទពេញបរមីជានិរន្តរៀងទៅ ។

២ – បង្ហោះគោមរំដោះភាពនៅលីវ

តាមទំនៀមទម្លាប់ចិនបុរាណ ក្នុងថ្ងៃសែននំព្រះខៃ ការបង្ហោះគោម គឺជាចាំបាច់បំផុត ជាពិសេសសម្រាប់ពួកកម្លោះក្រមុំដែលនៅលីវ ដើម្បីបន់ស្រន់ឲ្យបានចាកផុតពីភាពនៅលីវ និង ឆាប់មានគូស្រកររៀងៗខ្លួន ។

៣ – អំបោះពណ៌ក្រហមនាំមកសេចក្តីសុខដុមរមនា
នៅក្នុងថ្ងៃសែននំព្រះខែ លោកអ្នកអាចដាក់អំបោះពណ៌ក្រហមនៅពីក្រោមខ្នើយគេង ។ បើតាមជំនឿប្រពៃណីជនជាតិចិន គឺអំបោះពណ៌ក្រហមនេះមិនត្រឹមតែជួយបណ្តេញរាល់ចង្រៃឧបទ្រពប៉ុណ្ណោះទេ គឺថែមទាំង នាំមកនូវជោគល្អ ព្រមទាំងអាចជម្រុញឲ្យចំណងអាពាហ៍ពិពាហ៍រវាងគូស្វាមីភរិយា ឱ្យស្រឡាញ់គ្នាដល់ចាស់កោងខ្នងទៀតផង ។

៤ – បោសសម្អាតផ្ទះសម្បែង
ការបោសសម្អាតផ្ទះសម្បែងក្នុងថ្ងៃសែននំព្រះខែ គឺជាការចាំបាច់បំផុតដើម្បី បណ្តេញនូវរាល់ចង្រៃឧបទ្រពចេញឲ្យអស់ និង ទទួលយកជោគលាភថ្មីចូលផ្ទះ ។

៥ – ការជួបជុំបងប្អូនញាតិមិត្ត
ក្នុងថ្ងៃសែននំព្រះខែ លោកអ្នកអាចជួបជុំបងប្អូនញាតិមិត្តដើម្បីហូបនំព្រះខែ ក្លែមទឹកតែ ព្រោះមិនត្រឹមតែបង្កបរិយាកាសឲ្យកាន់តែមានភាពសប្បាយរីករាយប៉ុណ្ណោះទេ គឺថែមទាំង ពឹងផ្អែកលើរង្វង់មូលនៃព្រះច័ន្ទ ពេញបូរមីដើម្បីបង្កើនការងាររកស៊ីជួញដូរឲ្យកាន់តែរីកធំធាត់ និង ប្រាក់ចំណូលហូរចូលកាន់ច្រើនថែមទៀត ។

៦ – ពាក់បន្តោងរូបសត្វទន្សាយនាំមកជោគល្អ
ក្នុងថ្ងៃសែននំព្រះខែ លោកអ្នកអាចទិញបន្តោងរូបសត្វទន្សាយយកមកពាក់ គឺមិនត្រឹមតែជួយលើក តម្កើងជោគរាសីប៉ុណ្ណោះទេ ព្រមទាំងអាចបង្កើនជោគនៃការសរសេរ ជោគអក្សរសាស្ត្រ និង ជោគមន្តស្នេហ៍ ទៀតផង ជាពិសេសសម្រាប់អ្នកដែលនៅលីវគួរសាកល្បង ។ ប៉ុន្តែ សម្រាប់លោកអ្នកដែលកើតក្នុងឆ្នាំរោង និង ឆ្នាំរកា គឺមិនសក្តិសមពាក់បន្តោងរូបសត្វទន្សាយឡើយ ៕

គ ឡេង

Loading...

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច