វិធីធ្វើ៖ ឆាល្ពៅសាច់ជ្រូក

គ្រឿងផ្សំ (សម្រាប់មនុស្ស ២ នាក់)
ល្ពៅ (ចិតសម្បកបន្តិចបន្តួចរួចហាន់ជាកង់តូចៗល្មម)   ២៥០ ក្រាម
សាច់ជ្រូកចម្លកហាន់ជាបន្ទះស្តើងៗ                               ៥០ ក្រាម
ខ្ទឹមសចិញ្ច្រាំ                                                           ១ ស្លាបព្រាបាយ
ការ៉ុតហាន់ជាសរសៃៗ                                                កន្លះកូនចាន
ទឹកត្រី                                                                    ១ ស្លាបព្រាបាយ
ស្ករស                                                                    ១ ស្លាបព្រាកន្លះ
ស្លឹកជីរនាងវង                                                            កន្លះកូនចាន
ដើមខ្ទឹមហាន់ជាកំណាត់ៗ                                            ២ ដើម
ប្រេងកន្ទក់                                                             ២ ស្លាបព្រាបាយ
ទឹកត្រី

វិធីធ្វើ
១) ដាំទឹកឱ្យពុះ ដាក់ល្ពៅស្ងោរឱ្យបានប្រមាណ ៥ នាទី
ស្រង់ឡើងទុកមួយអន្លើ ។
២) ដាំឆ្នាំងខ្ទះលើចង្ក្រាន ដាក់ប្រេងកន្ទក់ ដាក់ខ្ទឹមសបំពង
ឱ្យពណ៌លឿងក្លិនឈ្ងុយ រួចដាក់សាច់ជ្រូក ។
៣)បន្ថែមទឹកត្រី និង ស្ករស បន្ថែមទឹក ២ ស្លាបព្រាបាយ បិទ គម្របរង់ចាំរហូតគ្រឿងផ្សំចាប់ផ្តើមស្ងួត ដាក់ការ៉ុត ដើមខ្ទឹម និង ស្លឹកជីរនាងវង ឆាត្រឡប់រីងបន្តិចរហូតទាល់តែឆ្អិន រួចដួសទុកបរិភោគតែម្តង ៕

 

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច