វិធីធ្វើ៖ ស្ងោខ្ទិះសាច់សណ្តែកបណ្ដុះ

គ្រឿងផ្សំ

-សាច់គោសាច់ភ្លៅហាន់ជាដុំបួនជ្រុង ៣០០ ក្រាម
-ដំឡូងបារាំងហាន់ជាដុំបួនជ្រុង ១ ចានចង្កឹះ
-ខ្ញីចាស់ហាន់ជាបន្ទះ ៣ ទៅ ៤ បន្ទះ
-សណ្តែកបណ្តុះ កន្លះចានចង្កឹះ
-ឫសជីរវ៉ាន់ស៊ុយ ១ ដើម
-គល់ស្លឹកគ្រៃហាន់ជាកង់ៗដំថែមបន្តិចផង ១ គល់
-ខ្ទិះ ១ ចានចង្កឹះកន្លះ
-ទឹកម្នាស់ ១ ភាគ ៤ ចានចង្កឹះ
-ទឹកអំពិល ២ ស្លាបព្រាបាយ
-ទឹកត្រី ២ ស្លាបព្រាបាយ
-ស្ករត្នោត ១ ស្លាបព្រាបាយ
-ម្ទេសខ្មាំងពណ៌ក្រហមដំតិចៗ ៥ គ្រាប់
-ស្លឹកជីរវ៉ាន់ស៊ុយសម្រាប់តុបតែង ។

វិធីធ្វើ

-ប្រឡាក់សាច់គោជាមួយទឹកម្នាស់ទុកចោល ៣០ នាទី ។
-ចាក់ខ្ទិះចូលឆ្នាំងដាំឱ្យពុះរួចបង់ខ្ញី ឫសជីរវ៉ាន់ស៊ុយ និង គល់ស្លឹកគ្រៃ ។
-រង់ចាំទឹកពុះម្តងទៀតបង់សាច់គោចូល ស្ងោរឱ្យឆ្អិន បង់ ដំឡូងបារាំង រួចបន្ថែមទឹកត្រី ស្ករត្នោត និង ទឹកអំពិល ។
-បន្ទាប់មកដាំឱ្យពុះម្តងទៀតទើបបង់សណ្តែកបណ្តុះនិងម្ទេសកូរច្របល់ចូលគ្នាហើយបិទភ្លើង ។
-មុនដួសដាក់ចានទទួលទានត្រូវរោយស្លឹកជីរវ៉ាន់ស៊ុយពីលើផង ៕

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច