ធ្វើអាហាររយៈទូរទស្សន៍ ច្រើនតែបង្កឱ្យឡើងទម្ងន់

ក្រុមស្ត្រីដែលចូលចិត្តធ្វើអាហារខ្លួនឯងនៅឯផ្ទះ ហើយបានយកកម្មវិធីទូរទស្សន៍មកធ្វើតាមក្នុងការផ្សំគ្រឿងផ្សេងៗបែរជាមិនទទួលផលល្អទេ ពិសេសងាយធ្វើឱ្យទទួលសារជាតិខ្ពស់ និង នៅពេលបរិភោគងាយបង្កឱ្យឡើងទម្ងន់ ។

យោងតាមការស្រាវជ្រាវរបស់ជនជាតិអាមេរិកបានរកឃើញថា ក្នុងចំណោមក្រុមមនុស្សដែលចូលចិត្តធ្វើអាហារតាមការបង្រៀនធ្វើម្ហូបអាហារនៃកម្មវិធីទុរទស្សន៍ តែងមានកម្រិត BMI ( Body Mass Index ) ខ្ពស់ជាងអ្វីដែលរាងកាយត្រូវការ ។

អាហារទាំងនេះភាគច្រើនសំបូរទៅដោយសារជាតិខ្លាញ់ និង ប៊័រខ្ពស់ ហើយបើកាលណាកាន់តែបរិភោគ ក៏កាន់តែធ្វើឱ្យឡើងទម្ងន់បន្តបន្ទាប់ទៅតាមនោះជានិច្ច ៕

ដេប៉ូ

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច