តារា​ស្រី​ប្រាំ​ដួង​ចេញ​បទ​ចម្រៀង Original

ថ្មីៗនេះផលិតកម្មរស្មីហង្សមាសបានផលិតបទចម្រៀងថ្មីៗជាច្រើនឲ្យតារាសម្តែងរបស់ខ្លួន ដែលបទចម្រៀងទាំងនោះសុទ្ធសឹងតែជាបទចម្រៀងនិពន្ធថ្មី មិនចំលងបរទេស ។ ខាងក្រោមនេះគឺជាតារាស្រីប្រាំដួងដែលលេចធ្លោ ហើ់យបានចេញបទចម្រៀងថ្មីៗដែលមិនចម្លងបរទស ថែមទាំងទទួលបានការចាប់អារម្មណ៍ច្រើនពីសំណាក់ទស្សនិកជន ។

** ឱក សុគន្ធកញ្ញា
តារាចម្រៀងល្បីប្រចាំនៅក្នុងផលិតកម្មរស្មីហង្សមាស គឺ ឱក សុគន្ធកញ្ញា ទើបតែប្រកាសថា នាងបានចេញបទចម្រៀងថ្មីមួយបទ កាលពីដើមខែកក្កដានេះថា កុំភ្លេចគាំទ្របទចម្រៀងថ្មីរបស់នាងទាំងអស់គ្នាដែលនឹងចេញក្នុងពេលឆាប់ៗនេះ ។  សម្រាប់អ្នកស្នេហាវិស័យចម្រៀង គ្រាន់តែស្តាប់បទចម្រៀង ឱក សុគន្ធកញ្ញា ហើយម្នាក់ៗលាន់មាត់សរសើរ និងរងចាំបទចម្រៀងថ្មីរបស់នាងគ្រប់ៗគ្នា ។

កន្លងមក ឱក សុកន្ធកញ្ញា ធ្លាប់បានចេញបទចម្រៀងថ្មីៗជាច្រើន គ្រាន់តែមិនសូវមានការចាប់អារម្មណ៍ខ្លាំងប៉ុណ្ណោះ នាងសង្ឃឹមថា បទចម្រៀងថ្មីនេះនឹងទទួលបានការគាំទ្រច្រើនពីសំណាក់ទស្សនិកជន ពីព្រោះបទចម្រៀងនេះគឺជាស្នាដៃបទភ្លេងថ្មីសុទ្ធ ។

** សុគន្ធ និសា
ដោយសារតែត្រៀមចេញបទចម្រៀង Original ទើបធ្វើឲ្យ សុគន្ធ និសា ពុំមានបទចម្រៀងថ្មីៗដើម្បីបំរើ អារម្មណ៍ទស្សនិកជន ចុងក្រោយនេះ សុគន្ធ និសា បានចេញបទចម្រៀង Original ជាច្រើនបទទៅតាមគម្រោងដែលបានគ្រោងទុក ហើយនាងបានត្រៀមខ្លួនរួចជាស្រេចដើម្បីបង្ហាញនូវបទចម្រៀងទាំងនោះ ដើម្បីឲ្យទស្សនិកជនដែលស្នេហាវិស័យចម្រៀង បានស្តាប់កំសាន្ត ។

បទចម្រៀងដែល សុគន្ធ និសា ត្រៀមចេញនេះ មានទាំងបទញាក់ ក៏ដូចជាបទមនោរសញ្ចេតនា ។

** ពេជ្រ សោភា
បទចម្រៀងថ្មីរបស់ ពេជ្រ សោភា ដែលមានចំណងជើងថា «អូនទៅហើយ »កំពុងទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់ទស្សនិកជន គ្រាន់តែនាងច្រៀងបទនេះភ្លាម ចំនួនអ្នកចូលមើល និងអ្នកខំមិន និងអ្នក សែរតៗគ្នាឡើងដល់ទៅរាប់ម៉ឺននាក់ក្នុងរយៈពេលត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ ពីព្រោះបទចម្រៀងនេះពោរពេញទៅដោយមនោរសញ្ចេតនា ស្តាប់យូរៗទៅកាន់តែស្លុងអារម្មណ៍តាមបទចម្រៀង ។ បទចម្រៀង«អូនទៅហើយ»គឺជាបទចម្រៀងថ្មីមិនចម្លងពីបរទេស។ ពេជ្រ សោភា ថែមទាំងសំណូមពរឲ្យអ្នកគាំទ្រទាំងឡាយជួយគាំទ្របទចម្រៀងថ្មីរបស់នាងផង ។

ក្រៅពីចេញបទចម្រៀងថ្មី ពេជ្រ សោភា បានត្រៀមខ្លួនរួចជាស្រេចដើម្បីចេញទៅព្យាបាលជំងឺនៅប្រទេស បារាំង ។

** យក់ ឋិតរដ្ឋា
យក់ ឋិតរដ្ឋា ទើបតែថតបទចម្រៀង Original ជាច្រើនរបស់ខ្លួន ហើយថែមទាំងបានថតជាខារ៉ាអូខេថ្មីៗហើយប្លែកជាងពីពេលមុន រួមជាមួយស្វាមីរបស់នាងទៀតផង ។

នៅក្នុងបទចម្រៀងថ្មីនេះ មើលទៅ យក់ ឋិតរដ្ឋា ពិតជាប្លែក ទាំងការស្លៀកពាក់និងការតុបតែងខ្លួន ។

** ផន ស្រីខួច
ផន ស្រីខួច ក៏មិនអន់ប៉ុន្មានដែរ នាងបានចេញបទចម្រៀងថ្មីជាច្រើនបទ ដែលសុទ្ធសឹងតែជាបទចម្រៀងថ្មី មិនចម្លងពីបរទេស ដូចជាបទ « Hey boy » « Let’s go » និង បទ « Shut up » តែតាមរយៈការសម្តែងបទចម្រៀងដែលមានចំណងជើងថា « Hey Boy »ពិតជាមានការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកទស្សនា បន្ទាប់ពីបានឃើញ ស្រីខួច នៅក្នុងឈុតសម្តែងនោះ ។
នេះជាលើកដំបូងហើយ ដែល ស្រីខួច បានចេញបទចម្រៀង Original ចាប់តាំងពីនាងឈានជើងចូលច្រៀង នៅក្នុងផលិតកម្មរស្មីហង្សមាស ។

ស្រី ខួច ពិតជារំភើបចិត្តនៅពេលបានច្រៀង និង ថតខារ៉ាអូខេថ្មី ហើយប្លែកភ្នែកបែបនេះ ។ បទមច្រៀងថ្មីរបស់ ស្រី ខួច ដែលចេញលក់នេះ មានទាំងបទចម្រៀងមនោរសញ្ចេតនា និង បទចម្រៀងញាក់កន្ត្រាក់អារម្មណ៍ ៕

                                                                                      ម៉ា រីសា

ចូលចិត្តអត្ថបទថ្មីៗទាក់ទងនឹងតារាសូមចុច