រឿង «​ផ្កា​ក្រវាន់​» ( ភាគ ៥ )

សានី យំផងសំពះផង ៖
– ម៉ែ ! ឈប់សិន ម៉ែស្តាប់ខ្ញុំសិនទៅ… ! រឿងពិតគឺវាអ៊ីចេះទេ…
មីង ស ស្ទុះហេមកចង្អុលនាងដល់ថ្ងាស ៖
– ប៉ិនណាស់អារឿងមានហេតុផល…! មាយាមួយរយជំពូក ! នាងឯងនេះ…ប៉ិនដោះសាណាស់ !
សានី គ្រវីក្បាលយំផងនិយាយផង ៖
– ជារឿងពិតណា៎ម៉ែ ! តាមពិតពូមិនមែនជាមនុស្សល្អទេ គាត់ចង់ចាប់រំលោភខ្ញុំ តែសំណាងល្អបាន សានិត ចូលទៅជួយខ្ញុំទាន់ កុំអីខ្ញុំ…
មីង ស ភ្ញាក់បើកភ្នែកធំៗខាំមាត់ ៖
– ស្អីគេ ? រកល្បិចស្អីមកបង្កាច់បង្ខូចគេទៀតហើយអ្ហាស ? ពូឯងជាមនុស្សល្អ អញជាម៉ែឯង អញស្គាល់ច្បាស់ណាស់… កុំមកនិយាយបែបនេះ អញមិនស្តាប់ទេ…
ពេលនោះ សានិត ចូលមកទាន់ ក៏ជួយនិយាយ ៖
– គឺជាការពិតណាម៉ែ… ! ថ្ងៃមុនខ្ញុំបានឃើញពុកចាប់ឱបបង នី បង នី យំផងរើផង កុំតែខ្ញុំមកទាន់ កុំអីពិតជាមានរឿងធំហើយ !
មីង ស ភ្ញាក់បើកភ្នែកធំៗលាន់មាត់ ៖
– ស្អីគេ ខ្និត ? មកប្រឌិតរឿងស្អីទៀតហើយ ? ថាមី ខ្នី ចុះមិនមែនកូនពុកឯង តែឯងនេះជាកូនរបស់ពុកឯងបង្កើត ហេតុអីក៏ឯងមកនិយាយសម្អុយឪពុកឯងអ៊ីចឹងអ្ហាស ?
សានិត ចូលមកឈរជិត សានី រួចនិយាយបន្ត ៖
– ខ្ញុំត្រូវតែនិយាយ ព្រោះវាជាការពិត ខ្ញុំបានឃើញផ្ទាល់នឹងភ្នែក… ពុកធ្វើបែបនេះវាខុស បើគេដឹងវិញគេនឹងចាប់គាត់ទៅដាក់ទោសហើយ… ខ្ញុំមិនចូលដៃជាមួយគាត់ទេ… !
មីង ស ស្ទុះទៅបិទមាត់ សានិត រួចគំរាម ៖
– ឈប់និយាយរឿងនេះទៀតទៅ… ! ឮទេ… ប្រយ័ត្នណា៎ អញទៅហើយ !
ថាហើយមីង ស ដើរចេញទៅទាំងអារម្មណ៍គិតមិនអស់មិនហើយ ៖
– ឬមួយក៏សម្តីពួកវាជាការពិត ?
សានី ងាកមក សានិត រួចទាំងពីរនាក់បងប្អូនក៏យំឱបគ្នា ។
រាត្រីងងឹតឈឹង មានភ្លៀងធ្លាក់យ៉ាងខ្លាំង ក្នុងផ្ទះមីង ស ម្នាក់ៗដេកលក់យ៉ាងស្កប់ស្កល់ ។ ឃើញ ពូ ភួង ងើបថ្នមៗរួចដើរសំដៅទៅរក សានី ដែលកំពុងតែដេកលក់មិនដឹងខ្លួន ។ គាត់ឈរសម្លឹងមើលរាងកាយនាង រួចលេបទឹកមាត់ក្អឹកៗ ទំនងដូចជាច្របូកច្របល់ក្នុងចិត្តខ្លាំងណាស់ ។
សានី ភ្ញាក់ក៏ប្រែខ្លួនទៅម្ខាង រួចបិទភ្នែកដេកលក់បន្តទៀត ព្រោះអស់កម្លាំងពីថ្ងៃ ។ ពូ ភួង លបៗទៅជិតនាងថ្នមៗ រួចស្រវាចាប់ឱបនាងទាំងគំរាមផង ៖
– កុំមាត់…កុំស្រែក !
សានី ភ្ញាក់ស៊ើងម៉ើងមាត់នាងត្រូវពូ ភួង ខ្ទប់ជាប់ នាងរើបម្រះពេញទំហឹង នាងយំផងស្រែក ឮតែសំឡេងឡុលៗ ៖
– ជួយផងៗៗ !
នាងយំទធាក់ជើងរហូតដល់ភ្ញាក់គ្រប់គ្នាក្នុងផ្ទះ ។ សានិត ភ្ញាក់មកឃើញដូច្នេះក៏ស្រែក ៖
– ម៉ែៗៗ ! មើលពុកនែ៎ ទៀតហើយ…!
មីង ស ភ្ញាក់ដែរ ឃើញច្បាស់នឹងភ្នែក គាត់ភ្ញាក់ស្រឡាំងកាំង ពូ ភួង ដឹងថាបែកការក៏បពា្ឈប់សកម្មភាពទាំងមិនទាន់បានសម្រេច គាត់ងើបដើរធ្វើមិនដឹង ថែមទាំងចង្អុលមុខគ្រប់គ្នាជាសញ្ញាថា មិនឱ្យមាត់ទៀតផង ។ មីង ស ភាំងនិយាយមិនចេញ រួចដើរមកជិត សានី និយាយតិចៗ ៖
– រឿងនេះ ត្រូវបិទឱ្យជិតមិនឱ្យអ្នកណាដឹងឡើយ ឮទេ ?
សានី យំផងមើលមុខម្តាយទាំងហួសចិត្តផង ៖
– ម៉ែ ? ម៉េចក៏…
ពួ ភួង ដើរទៅដេកវិញធ្វើមិនដឹង មីង ស ដើរ ទៅតាមក្រោយរួចដេកក្បែរដែរ ។ គាត់ព្យាយាមនិយាយតិចៗ ៖
– បងអ្ហា៎… !
ពូ ភួង មិនងាក តែនិយាយគំរាម ៖
– ហាមនិយាយ ! ដេកទៅ !

                                                                                         ( សូមរង់ចាំអានភាគបន្ត )

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច