MISS GRAND CAMBODIA 2016 ស្រស់​សោភា​ដោយ​ឧត្តមភាព​

ក្រោមការរៀបចំកម្មវិធីប្រកួតជាច្រើនពីសំណាក់លោក ប៊ុនកើដ អាំងអាំនួយសិរិ ដែលមានដូចជាកម្មវិធីប្រកួត FRESHIE Girls & Boys កម្មវិធីប្រកួត KHMER SUPER MODEL កម្មវិធីប្រកួតតារាចម្រៀងយុវកុមារ KODOMO ជាដើម ក្រុមហ៊ុន BKA ENTERTAINMENT បានទទួលការអនុញ្ញាតពីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈក្នុងការរៀបចំកម្មវិធីប្រកួតដ៏មានអត្ថន័យ ជាវេទិការកិត្តិយសដើម្បីលើកតម្កើងនូវសម្រស់ដ៏ស្រស់សោភានៃនារីខ្មែរនៅលើឆាកជាតិ និង អន្តរជាតិ គឺកម្មវិធីប្រកួត MISS GRAND CAMBODIA 2016 ។
ឆ្នាំនេះជាឆ្នាំទី ២ ដែលក្រុមហ៊ុន BKA ENTERTAINMENT រៀបចំកម្មវិធីប្រកួតនេះឡើងក្រោមទិសស្លោក MISS GRAND CAMBODIA 2016 ស្រស់សោភាដោយឧត្តមភាព ។

កាលពីឆ្នាំទៅយើងបានទទួលការកោតសរសើរយ៉ាងខ្លាំង និងការគាំទ្រពីសំណាក់បងប្អូនប្រជាពលរដ្ឋខ្មែរ ចំពោះបេក្ខភាពជ័យលាភីឯកដែលបានចូលរួមប្រកួតក្នុងវេទិការ MISS GRAND INTERNATIONAL 2015 នៅប្រទេសថៃ ក្នុងនោះយើងបានលើកយកនូវសម្លៀកបំពាក់នៃខត្តិយកញ្ញាខ្មែរ ជាសម្លៀកបំពាក់ប្រចាំជាតិចូលរួមប្រកួតប្រជែង ។ ជាមោទកភាពនៃកម្មវិធីប្រកួត ជាមោទកភាពនៃនារីខ្មែរដែលអន្តរជាតិកាន់តែយល់ច្បាស់ពីសម្រស់ដ៏ត្រកាលនៃនារីខ្មែរ ក៏ដូចជាបានចូលរួមផ្សព្វផ្សាយនូវវប្បធម៌សិល្បៈក៏ដូចជាវិស័យទេសចរណ៍ក្រោមទិស្លោក «កម្ពុជា ព្រះរាជាណាចក្រអច្ឆរិយៈ» សម្រាប់កម្មវិធីប្រកួត ឆ្នាំនេះមានសុភាពនារីខ្មែរមានការចាប់អារម្មណ៍ចុះឈ្មោះចូលរួមប្រកួតចំនួនលើសពីឆ្នាំទៅគួរឱ្យកត់សម្គាល់ ។ ឆ្លងកាត់នូវកម្មវិធីសម្ភាសជម្រុះជាច្រើនដំណាក់កាលមានបេក្ខនារីចំនួន ២៥ រូប ដែលបានបង្ហាញខ្លួនក្នុងកម្មវិធីសន្និសីទសារព័ត៌មានកាលពីថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០១៦ ។

កម្មវិធីប្រកួតឆ្នាំនេះមានការខុសប្លែកពីឆ្នាំ ២០១៥ ដោយមានការបន្ថែមការផ្សាយផ្ទាល់ជា ២ វគ្គ គឺវគ្គបង្ហាញខ្លួនលើកដំបូង PRELIMINARY SHOW នាថ្ងៃទី ២៣ ខែមិថុនា និង កម្មវិធីប្រកួតផ្តាច់ព្រ័ត្ររាត្រីនៃការគ្រងម្កុដកិតិ្តសយ FINAL CORONATION NIGHT នាថ្ងៃទី ៣០ ខែមិថុនា នៅសាលធំនៃស្ថានីយទូរទស្សន៍ MYTV កម្មវិធីមានការផ្សាយផ្ទាល់ដោយស្ថានីយទូរទស្សន៍ MYTV ចាប់ពីវេលាម៉ោង ៨ យប់តទៅផងដែរ ។ លើសពីនេះទៅទៀតកម្មវិធីប្រកួតឆ្នាំនេះនឹងមានការជ្រើសរើសបេក្ខភាពជ័យលាភីចំនួន ៥ រូប គឺជ័យលាភីឯកលេខ ១ ដែលទទួលបាននូវសិទ្ធចូលរួមក្នុងកម្មវិធីប្រកួតនាទីក្រុង LAS VEGAS សហរដ្ឋអាមេរិក និង ជ័យលាភីរងទាំង ៤ រូប ពីលេខ ២ រហូតដល់លេខ ៥ ផងដែរ ។

កម្មវិធីដ៏មានអត្ថន័យជាវេទិការប្រកួតពោរពេញដោយកិតិ្តយសនេះបានផ្តល់នូវការឧបត្ថម្ភពីបណ្តាក្រុមហ៊ុនដែលក្នុងនោះមានដូចជាក្រុមហ៊ុន CAMBREW នៃស្រាបៀរអង្គរ ទឹកបរិសុទ្ធ ANGKOR PURO ក្រុមហ៊ុនភេសជ្ជៈ PEPSI ក្រុមហ៊ុន PTT Cambodia ក្រុមហ៊ុនចំណីអាហារ CP Cambodia និង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុពិភពថ្មី ។ ក្នុងនោះក៏មានការសហការណ៏ចូលរួមឧបត្ថម្ភពីក្រុមហ៊ុនមួយចំនួនទៀតដែលមានដូចជា សម្លៀកបំពាក់ម៉ាក RAMSITA នៃប្រទេសថៃ គ្រឿងសម្អាង KMA ផ្សារទំនើប PARAGON I-FRIEND Entertainment, ហាងកាត់សម្លៀកបំពាក់ធិរីកាដើម BKA MODELING & CASTING ។

កម្មវិធីប្រកួត MISS GRAND CAMBODIA 2016 ពិតជាមានមោទកភាពដែលបានចូលរួមចំណែកក្នុងការបណ្តុះបណ្តាលដល់កុលធិតាកម្ពុជានៅលើប្រធានបទជាច្រើន ក្នុងនោះដូចជា បុគ្គលិកលក្ខណៈសុជីវធម៌ ចរិយាមារយាទ ការប្រាស្រ័យទាក់ទង ទស្សនៈនៃការចែករំលែក មនុស្សធម៌ជាដើម ដែលក្នុងនោះបេក្ខនារីទាំងអស់នឹងធ្វើដំណើរទៅចូលរួមសាកសួរសុខទុក្ខប្អូនៗកុមារក្នុងអង្គការក្តីសង្ឃឹមថ្មីក្នុងខេត្តកំពង់ស្ពឺជាដើម ។ល។
សូមចូលរួមផ្តល់នូវការគាំទ្រចំពោះកម្មវិធីប្រកួត MISS GRAND CAMBODIA ដោយចូលរួមទស្សនាដោយផ្ទាល់ក៏ដូចជាបេក្ខភាពកម្ពុជានៅលើវេទិការប្រកួតអន្តរជាតិ យើងសង្ឃឹម និង ជឿជាក់ថា ថ្ងៃណាមួយបេក្ខភាពកម្ពុជា និង ទទួលបាននូវម្កុដកិតិ្តយសក្នុងនាមបវរកញ្ញាឯកនៃវេទិការកម្មវិធី MISS GRAND INTERNATIONAL ជាពុំខាន ៕

                                                                ( អត្ថបទក្រុមហ៊ុន )

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច