កម្មវិធី «​មុខរបរ​ខ្ញុំ​» របស់ ភី​អិន​អិន ឈានដល់​សប្តាហ៍​ចុងក្រោយ

កម្មវិធីជីវិតពិត «មុខរបរខ្ញុំ» ឬ My Place របស់ស្ថានីយទូរទស្សន៍ ភីអិនអិន បានឈានដល់សប្តាហ៍ចុងក្រោយរបស់ខ្លួនហើយ ក្រោយពីចំណាយពេលប្រមាណ ១៣ សប្តាហ៍ពេញ ក្នុងការប្រកួតប្រជែងជាច្រើនវិញ្ញាសារ ឈានដល់ការជម្រុះបេក្ខជនដល់ទៅ ១០ រូបចេញពីកម្មវិធី ។

សប្តាហ៍នេះគឺជាសប្តាហ៍ចុងក្រោយនៃកម្មវិធី«មុខរបរខ្ញុំ» ខណៈបេក្ខជនប្រជែងចុងក្រោយសល់តែ ៣ រូបប៉ុណ្ណោះ ក្នុងនោះបេក្ខនារី ម៉ូ ណា វ័យ ៣៥ មកពីរាជធានីភ្នំពេញ , បេក្ខជន ប៊ុនលាភ វ័យ ២៨ ឆ្នាំ មកពីរាជធានីភ្នំពេញដូចគ្នា និង បេក្ខនារី ធាវី វ័យ ២៤ ឆ្នាំ មកពីខេត្តកណ្តាល ។

បេក្ខជននៅសល់ ៣ រូបនេះបានចំណាយពេល ១៣ សប្តាហ៍ពេញ ក្នុងការប្រកួតប្រជែងជាមួយមិត្តរួមក្រុម ១០ រូបផ្សេងទៀត បើកដំណើរការអាជីវកម្មភោជនីយដ្ឋានថ្មី សិក្សារពីពីរបៀបបើកធ្វើអាជីវកម្មប្រកបដោយជោគជ័យ ក៏ដូចជាការបង្កើតមុខរបរក្នុងស្រុកមួយចំនួនផ្សេងផងដែរ ។

ក្នុងសប្តាហ៍ចុងក្រោយនេះ បេក្ខជនទាំងបីរូបបានប្រកួតប្រជែងគ្នាយ៉ាងស្វិតស្វាញ ក្នុងការបង្កើតមុខរបរតូចមួយរៀងៗខ្លួននៅតាមទីផ្សារ ផ្តោតទៅលើអតិថិជន ជាសិស្ស និង និសិត្ស ជាមួយដើមទុន ៥០ ម៉ឺនរៀល ។
ពីកម្មវិធីបានជ្រើសយកសកលវិទ្យាល័យភូមិន្ទភ្នំពេញជាកន្លែងសម្រាប់កាត់ក្តីក្នុងវិញ្ញាសារចុងក្រោយនេះ ។
លក្ខន្តិកៈសម្រាប់បេក្ខជនទាំង ៣ រូប គឺធ្វើយ៉ាងណាជំរុញផលិតផលរបស់ពួកគេក្នុងទីផ្សារដែលមានអតិថិជនជានិសិត្ស ដើម្បីទទួលបានការបោះឆ្នោតពីពួកគេ ។ អ្នកឯកទេសជំនួញ ៤ រូបមកពីស្ថាប័នផ្សេងៗគ្នា ក៏នឹងចូលរួមក្នុងការបោះឆ្នោតចុងក្រោយនេះដូចគ្នា រួមទាំងវាយតម្លៃ ទាំងប្រសិទ្ធភាពនៃផលិតកម្មក្នុងមុខរបរពួកគេ ខណៈអ្វីដែលពិសេសបំផុត គឺថាពួកគេអាចទទួលបានប្រាក់ចំណេញប៉ុន្មានសម្រាប់មុខរបរមួយនេះ ។
លក្ខន្តិកៈទាំង ៣ ខាងលើ នឹងក្លាយជាចំណុចស្នូលសម្រាប់ការវាយតម្លៃជ្រើសយកជយលាភីតែម្នាក់គត់សម្រាប់កម្មវិធី មុខរបរខ្ញុំ ឬ My Place របស់ ភីអិនអិន ។

រដូវកាលទី ១ នៃកម្មវិធីនេះ នឹងបញ្ចប់ទៅនាថ្ងៃសុក្រ ទី ១៧ ខែមិថុនា សប្តាហ៍នេះ ខណៈជ័យលាភីនឹងទទួលបានពាន រួមជាមួយប្រាក់រង្វាន់ ២០ លានរៀលពីកម្មវិធីក្នុងថ្ងៃជាមួយគ្នានេះតែម្តង ។

សូមកុំភ្លេចរង់ចាំទស្សនាកម្មវិធី«មុខរបរខ្ញុំ» របស់ស្ថានីយទូរទស្សន៍ ភីអិនអិន ដែលមានផ្សាយជូនពីថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ ក្នុងម៉ោងមាស គឺពីម៉ោង ០៨ និង ០០ នាទី ដល់ម៉ោង ០៨ និង ៣០ នាទីយប់ លើកញ្ចក់ទូរទស្សន៍ ភីអិនអិន ៕

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច