គន្លឹះ​ច្នៃ​ថូ​ដោត​ផ្កាជ័រ​ច្នៃ​ពី​ទស្សនា​វ​ដ្តី​ចាស់ៗ​

​ប្រសិនជា​អ្នកមាន​ទស្សនា​វ​ដ្តី​ចាស់ៗ​អ្នក​អាចយ​កវា​មក​ច្នៃ​ជា​ឧបករណ៍ប្រើប្រាស់​ដូចជា​ថូ​ដោត​ផ្កាជ័រ​ដែលមាន​រូបរាង​គួរឱ្យ​ចាប់អារម្មណ៍ ។​

​ឧបករណ៍​
​អ្នក​គ្រាន់តែ​ត្រៀម​ទស្សនា​វ​ដ្តី​ចាស់ៗ កន្ត្រៃ កាវ​ទឹក សំឡី​ត្បារ​ត្រចៀក ឈើមូល​វែង ប្រដាប់កឹ​ប និង ផ្កាជ័រ ។

​វិធី​ធ្វើ​
​មុនដំបូង​កាត់​សន្លឹក​ទស្សនា​វ​ដ្តី​ឱ្យ​ប៉ុនគ្នារួច​រុំ​ពីលើ​ឈើមូល​វែងដើម្បីឱ្យ​វា​មាន​ប្រហោង​ប៉ុនៗ​គ្នារួច​យក​សំឡី​ត្បារ​ត្រចៀក​ផ្តិត​ជាមួយកាវ​លាប​លើ​សន្លឹក​ទស្សនា​វ​ដ្តី​ដែល​បាន​រុំ​ដើម្បី​កុំឱ្យ​វារ​បូត​ចេញពី​គ្នា ។

​បន្ត​ការ​រុំ​របៀបនេះ​រហូត​បាន​គ្រប់​ចំនួនរ​ព​ញ​ផ្ទៃ​ថូ​តូ ឬធំដែល​អ្នក​ពេញចិត្ត ។ បន្ទាប់មក​យក​សន្លឹក​ទស្សនា​វ​ដ្តី​ដែល​នៅ​ផ្នែក​កណ្តាល​បត់​វា​ឱ្យទៅជា​រាង​ទ្រវែង​ពីលើ​គ្នានិងប្រើ​ប្រដាប់​កឹ​ប កឹ​ប​មុខ​វា​ឱ្យ​ជាប់​ដើម្បី​ក្តោប​សន្លឹក​ទស្សនា​វ​ដ្តី​ដែល​រុំហើយ។ ចុងបញ្ចប់​អ្នកយក​ផ្កាជ័រ​ដោត​លើ​ដើម្បី​បង្កើន​ភាពស្រស់​ស្រាយ​ក្នុង​បន្ទប់ ៕​

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច