បេ​នី យ៉ាំង​ ជាប់​ឈ្មោះ​សិច​ស៊ី​លេចធ្លោ​កាលពី ឆ្នាំ​២០១៥

​កាលពី​ឆ្នាំ​២០១៥ កន្លងទៅនេះ​គេ​អាចធ្វើ​ការប៉ាន់ស្មាន និង វាយតម្លៃ​បាន​ថា​ក្នុងចំណោម​អ្នកសិល្បៈ​ដែល​ចូលចិត្ត​បង្ហាញ​នូវ​ភាព​សិច​ស៊ី​របស់ខ្លួន​មិនទាន់​ឃើញ​អ្នកណា​វ៉ា ដាច់​បេ​នី យ៉ាំង​នៅឡើយ ពោលគឺ​នាង​ឈរ​ក្នុង​លំដាប់​ជួរមុខ​គេ​ទាំង​រូបរាងកាយ​ក៏​ស្រ​ឡូ​ន​ស្អាត និង ទាំងមុខ​មាត់​ក៏​ជាទី​ទាក់ទាញ ។ រូបភាព​សិច​ស៊ី​របស់​នាង​ត្រូវបាន​គេ​មើលឃើញថា​ពិតជា​ល្អ​មាន​ភាព​ទាក់ទាញ​ដោយសារតែ​រូបរាង​នាង​ស្រ​ឡូ​ន​គួបផ្សំ​មុខមាត់​ស្រស់ស្អាត​ទៀត​ធ្វើ​ឲ្យ​បុរសៗ​មួយចំនួន​មើល​ឡើង​ភ្លឹក ។
​https://drive.google.com/file/d/0BxcIPSJ_soSBdTdHLTFKNDF3TVU/view?usp=sharing

រំលឹក​ដល់​រូបភាព​សិច​ស៊ី​បែប​បង្ហាញ​នូវ​មនោសញ្ចេតនា​គូស្នេហ៍​ស្លុង​អារម្មណ៍​របស់​នាង​ដោយ​ការបញ្ចេញ​សម្រស់​ដើមទ្រូង​យ៉ាង​ទ្រលុកទ្រលន់​ថត​កៀកកើយ​ជាមួយនឹង​លោក អេ​ន​ឌី ដែលមាន​រហស្សនាម​ថា តារា​ប្រុស​មហា​សំណាង ព្រោះតែ​ឧស្សាហ៍​បាន​ថត​នែបនិត្យ​នឹង​តារា​ស្រី​ស្អាតៗ​ស្ទើរតែ​ពេញ​ពិភព​សិល្បៈ​ខ្មែរ​នាពេល​កន្លងទៅ ។​ ​បេ​នី យ៉ាំង​កន្លងមក ធ្លាប់បាន​អះអាង ថា​៖ «​នោះ​ជា​ចេតនា​នាង​ចង់​ត្រាប់​កាយវិការ​សិច​ស៊ី​នៃ​តារាៗ​ហូលីវូដ ជាពិសេស​នាង ប្រ៊ី​ដ​នី ស្ពៀ​រ​» ។
https://drive.google.com/file/d/0BxcIPSJ_soSBQlhxLWM0NVVCYkk/view?usp=sharing

គឺ​ដោយសារតែ​នាង​មាន​សម្រស់​ផូរផង់​ទើប​អាច​ហក់​ចូល​ជ្រែក​ក្នុង​ពិភព​សិល្បៈ​ដោយ​មិនបាច់​ពឹង​អាស្រ័យ​គណៈកម្មការ​វាយតម្លៃ​ពី​កម្មវិធី​ប្រឡង​ណាមួយ​នោះឡើយ ។ នាង​ធ្លាប់​ទទួលស្គាល់ថា​ជា​អ្នកសិល្បៈ សិច​ស៊ីក្នុង​កាយវិការ​សិល្បៈ ច្បាស់​ជា​រង​ការរិះគន់ ជាមិនខាន​ឡើយ​!» ។ ស្របពេល​ល្បី​ពី​រឿង​សិច​ស៊ី​ក៏មាន​ការលេចឮ​ថា ថា នាង​កំពុង​ភ្ជាប់​ស្នេហា​ជាមួយនឹង​ថៅកែ​ស្រី​ម្នាក់​ដែល​ល្បី​ថា សម្បូ​រឿងរ៉ាវ​ស្នេហា​ជាមួយ​តារា​ស្រី​ដូចគ្នា​ផងដែរ ។ ទំនាក់ទំនង​នេះ​ត្រូវបាន​គេ​សង្ស័យថា អាច​លើសពី​មិត្ត​ភ​ក្កិ ហើយ​ពួកគេ​បាន​ទាក់ទង​គ្នា​មុនពេល បេ​នី​យ៉ាំង ហក់​ចូលប្រឡូក​ក្នុង​ការងារ​ជា​អ្នកសិល្បៈ​ម្ល៉េះ ។
https://drive.google.com/file/d/0BxcIPSJ_soSBNmozX3U4Ym44Yjg/view?usp=sharing

នាង​ទទួលស្គាល់ថា ពិតជា​ស្គាល់គ្នា​យូរ​មកហើយ គឺ​មុន​ពេលដែល​នាង​ចូល​សិល្បៈ​ម្ល៉េះ ប៉ុន្តែ​មិនមែនជា​ទំនាក់ទំនង​ស្នេហា​ឡើយ ។ តារា​សម្តែង​ស្រី​រូបនេះ​បញ្ជាក់ថា កន្លងមក​នាង​ពិតជា​បាន​ទៅ​ទទួលទាន​អាហារ​រួមគ្នា​ជាមួយ​ថៅកែ​ស្រី​រូបនោះ​មែន ប៉ុន្តែ​ក៏​ស្ថិត​ក្នុងការ​រាប់អាន​ធម្មតា​នោះដែរ ។ នាង​សរសើរ​ពី​ថៅកែ​ស្រី​រូបនេះ​ដែរ​ថា គឺជា​មនុស្ស​ល្អ​ចេះ​ជួយ​យកអាសា និង យល់​ទុក្ខ​ធុរៈ​នាង​និង​សិល្បករ​ដទៃ ពិសេស​គឺ​គាត់​ផ្តល់ឱកាស​ច្រើន​សម្រាប់​សិល្បករ​ថ្មី ។
https://drive.google.com/file/d/0BxcIPSJ_soSBX1JhSlR2S3pDcEE/view?usp=sharing

នាង​លើកឡើង​ដែរ​ថា​ស្គាល់គ្នា​យូរ​គួរសម​ហើយ ប៉ុន្តែ​នាង​ហាក់​មិនសូវ​បាន​ដើរ​រួមគ្នា​ជាមួយ​ថៅកែ​ស្រី​រូបនោះ​ជា​ញឹកញាប់​នោះទេ ព្រោះតែ​នាង​និង​ថៅកែ​ស្រី​រូបនោះ សុទ្ធតែ​មានការ​ងា​រម​មា​ញឹក​រៀងៗ​ខ្លួន ។ នាង​បញ្ជាក់ថា ការស្និទ្ធស្នាល​ពេលខ្លះ​មិនអាច​សន្មត​ថា ជា​គូស្នេហ៍​នោះទេ គឺ​ត្រឹមតែ​ជា​មិត្ត​ភ​ក្កិ​ហើយ​បើ​នាង​មាន​គូស្នេហ៍​មែន គឺ​គូស្នេហ៍​នាង​ជា​បុរស​មិនមែនជា​ស្ត្រី​ឡើយ ។ នាង​ស្នើ​កុំ​យក​នាង​ទៅ​ភ្ជាប់​នឹង​ចំណង​ស្នេហ៍​ខុស​ធម្មជាតិ​នេះ ព្រោះ​ជា​រឿង​មិន​ពិត ។
https://drive.google.com/file/d/0BxcIPSJ_soSBTUc2RWRaNkZqRWM/view?usp=sharing

នាង​ប្រាប់ថា បច្ចុប្បន្ន​នាង​នៅ​មិនទាន់មាន​ស្នេហា​ជាមួយ​បុរស​ណា​នៅឡើយ​នោះទេ ព្រោះតែ​នាង​ចង់​ប្រឡូក​ឲ្យ​បាន​ច្រើន​ជាមួយនឹង​ការងារ​សិល្បៈ ខណៈ​នៅពេលនេះ​នាង​កំពុងតែ​ទទួល​ការងារ​សិល្បៈ ពិសេស​ការសម្តែង​ខ្សែភាពយន្ត​របស់​អ្នកស្រី ពាន់ ភួង​បុប្ផា ដែល​នឹង​ចាប់ផ្តើម​ផលិត​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ ៕ ដេវីត​
https://drive.google.com/file/d/0BxcIPSJ_soSBZ2JQV2pad2JNV2s/view?usp=sharing
https://drive.google.com/file/d/0BxcIPSJ_soSBdWZ3TlZraVF0TFk/view?usp=sharing
https://drive.google.com/file/d/0BxcIPSJ_soSBT0EzWTFkdW9fWGc/view?usp=sharing
https://drive.google.com/file/d/0BxcIPSJ_soSBM2k3QWpsb0Z0dWc/view?usp=sharing
https://drive.google.com/file/d/0BxcIPSJ_soSBOFRnaDJ5U1FKTjg/view?usp=sharing
https://drive.google.com/file/d/0BxcIPSJ_soSBUFRwTjRnX2ZhSDQ/view?usp=sharing
https://drive.google.com/file/d/0BxcIPSJ_soSBLXdZV21kUzQwOTQ/view?usp=sharing
https://drive.google.com/file/d/0BxcIPSJ_soSBVks0eUdESjczekE/view?usp=sharing

Loading...

ចូលចិត្តអត្ថបទថ្មីៗទាក់ទងនឹងតារាសូមចុច