ចាយលុយ​សន្ធឹកសន្ធាប់ ដើម្បី​ធ្វើជា​ព្រះ​នាង​តាម Disney

​ស្រី្ដ​ម្នាក់​ដែលជា​អ្នកគាំទ្រ Disney វ័យ ២៥ ឆ្នាំ នាង Sarah Ingle ដែល​កំពុងតែ​រស់នៅ​តំបន់ Denver ក្នុង​រដ្ឋ Colorada បាន​ចំណាយលុយ​របស់​នាង​ចំនួន​ប្រមាណ ១០០០០ ផោន ឬ​ស្មើនឹង ១៥០០០ ដុល្លារ​អាមេរិក ដើម្បី​ធ្វើ​ឲ្យ​ជីវិត​ពិត​របស់​នាង ដូចគ្នា​ទៅនឹង​ម្ចាស់​ក្ស​ត្រី​ដ៏​ស្រស់ស្អាត ទាំងឡាយ​របស់ Disney ។​
​https://drive.google.com/file/d/0BxcIPSJ_soSBb1FlbU0yRGtHOFU/view?usp=sharing

​ជាក់ស្ដែង​នា​រាល់​ចុង​សប្ដាហ៍ អ្នកគ្រប់គ្រង​ទីផ្សារ​ម្នាក់ តែងតែ​នាំ​នាង​ទៅ​តែងខ្លួន​ធ្វើជា​តួអង្គ​មួយ ក្នុងចំណោម​តួអង្គ​ព្រះ​នាង​ទាំង ៩ របស់ Disney ដើម្បី​ចូលរួម​ក្នុង​ពិធីជប់លៀង​ម្ចាស់​ក្ស​ត្រី​របស់ ក្មេងៗ និង​ដើម្បី​ធ្វើដំណើរ​ទៅកាន់​មន្ទីរពេទ្យ​កុមារ​ក្នុង​តំបន់​ផងដែរ ។​
https://drive.google.com/file/d/0BxcIPSJ_soSBcE5HUlRWaXlZOUU/view?usp=sharing

​នាង Sarah Ingle បាន​និយាយថា «​អ្នកដឹង​ទេ​! ខ្ញុំ​គ្រាន់តែ​ធ្វើ​ឲ្យ​សុបិន​ក្លាយជា​ការពិត​តែប៉ុណ្ណោះ​» ។ នាង​បាន​ហៅ​ខ្លួនឯង​ថា «​ព្រះ​នាង​ម្ចាស់​សម្ងាត់​របស់​ពិភពលោក​» ។​
https://drive.google.com/file/d/0BxcIPSJ_soSBSjhkaEVPcDRqVkE/view?usp=sharing

​បើទោះជា​យ៉ាងនេះ​ក្ដី ការធ្វើ​ឲ្យ​ខ្លួន​ដូច​ទៅនឹង​តួអង្គ​ក្នុង​រឿងព្រេង​ទាំងនោះ មិនមែន​ចំណាយ​អស់ តិច​នោះឡើយ ដោយ​ក្នុងនោះ Sarah ត្រូវ​ចំណាយ​ក្នុង​ការធ្វើ​រង្វង់​ភ្នែក​នាង ឲ្យ​ដូចនឹង​រង្វង់​ភ្នែក តួអង្គ (​រង្វង់​ភ្នែក​បែប​សត្វ​ក្ដាន់​) ធ្វើ​ធ្មេញ​ឲ្យ​ស​ដូច​ភ្លុក និង​ធ្វើ​ឲ្យ​មាន​រាង​តូច​ច្រឡឹង​ជាដើម​នោះ នាង​ត្រូវ​ចំណាយ​ក្នុង​ប្រាក់​ប្រមាណ ១៥០០០ ផោន ស្មើនឹង ២១៦០០ ដុល្លារ​អាមេរិក ឯណោះ ក្នុងពេល​ធ្វើជា​តួអង្គ​ព្រះ​នាង​ម្ដងៗ ។​
https://drive.google.com/file/d/0BxcIPSJ_soSBdEwtSHFMeWhwekk/view?usp=sharing

​ជាមួយគ្នានេះ Sarah ក៏​ជា​អ្នកចម្រៀង និង​សម្ដែង​ម្នាក់​ផងដែរ ហើយ​នាង​បាន​ចំណាយ​ប្រាក់​ក្នុង ការទិញ​សំបកខ្យង ចំនួន ១០០០០ ផោន ស្មើនឹង ១៥០០០ ដុល្លារ​ទៀត ដើម្បី​ធ្វើជា​សម្លៀកបំពាក់ ចំនួន ១៧ ឈុត ហើយ​ការ​រចនា​សម្លៀកបំពាក់​ទាំងនោះ គឺធ្វើឡើង​ដោយ​នាង​ផ្ទាល់ ។​
https://drive.google.com/file/d/0BxcIPSJ_soSBVjd5U1BzR01oTUk/view?usp=sharing

​សូមបញ្ជាក់ថា តួអង្គ​ទាំងអស់​ដែល​នាង​ដើរតួ គឺ​តួអង្គ​ព្រះ​នាង Elsa ដែល​ទទួលបាន​ការពេញចិត្ត ពី​សំណាក់​អ្នកទស្សនា​គ្រប់គ្នា ៕ ខេមរា​
https://drive.google.com/file/d/0BxcIPSJ_soSBZGlEdnBZQnZQakk/view?usp=sharing

​ប្រភព​៖ Mitro.co.uk

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច