ម្ចាស់​បទ​«​មិន​ប្រកាសសង្គ្រាម​ទេ​អូន​» ភ្ជាប់ពាក្យ តែ​មិនទាន់​រៀបការ​

​ពេលនេះ​ម្ចាស់​បទ​«​មិន​ប្រកាសសង្គ្រាម​ទេ​អូន​» លោក ញឹម ចំរើន ត្រូវបាន​គេ​ដឹងថា បាន ភ្ជាប់ពាក្យ​តាំងពី​ពាក់កណ្តាល​ឆ្នាំ ២០១៥ មកម្ល៉េះ ។ តែ​រហូតមក​ដល់ពេលនេះ លោក​មិនទាន់បាន​ចូល​រោងការ​នៅឡើយ​ទេ ។ គូ​ដណ្តឹង​របស់​លោកមា​ន​មុខមាត់​ស្រស់ស្អាត​និង​មាន​អាយុ​ស្របាលៗ​លោក​ដែរ ។​

​https://drive.google.com/file/d/0BxcIPSJ_soSBQnlnWHlpbUY4SVk/view?usp=sharing

​បើតាម​ដឹង​គូ​ដណ្តឹង​របស់លោក ញឹម ចំរើន មាន​ឈ្មោះថា វណ្ណ កណិកា ជា​ក្មួយ​ស្រី​របស់ អ្នកនាង ស៊ុន ណា​រី​ម៉ូ​នី​កា ។ ប៉ុន្តែ​យ៉ាងណា ញឹម ចំរើន​មិនទាន់​មានបំណង​ចង់​ចូល​រោងការ​នៅក្នុង​ពេលនេះ​ទេ ។ មិន​ថា​ទៅ​ដើរ​កំសាន្ត​ឬ​ចូលរួម​នៅក្នុង​កម្មវិធី​របស់​មិត្តភក្តិ​នោះទេ ញឹម ចំរើន តែងតែ​បណ្តើរ គូ​ដណ្តឹង​ទៅជា​មួយ ។ មានការ​សរសើរ​ថា ញឹម ចំរើន និង គូ​ដណ្តឹង​សក្តិសម​គ្នា មើលទៅ​ពួកគេ​ស្រលាញ់គ្នា​ណាស់ ។
https://drive.google.com/file/d/0BxcIPSJ_soSBc0dFakRSVjI1TDQ/view?usp=sharing

គេ​នៅ​ចាំបាន​ថា លោក ញឹម ចំរើន ទទួលបាន​ការគាំទ្រ​ច្រើន​ពី​សំណាក់​មហាជន ជាពិសេស​មិត្តៗ​យុវវ័យ ហើយ​បទ​ចម្រៀង​របស់លោក ដែល​ទទួលបាន​ការគាំទ្រ​នោះ មានដូចជា​បទ «​មិន​ប្រកាសសង្គ្រាម​ទេ​អូន »​និង​បទ​«​លួច​ស្នេ​ហ៏​» ជាដើម​។​ប៉ុន្តែ​ក្រោយពី​ផលិតកម្ម​រ៉ុ​ក​ផ្អាក គេ​ក៏​មិនសូវ​បានឃើញ​សកម្មភាព​ថ្មីៗ​របស់ ញឹម ចំរើន នៅ​វិថី​សិល្បៈ​ឡើយ ។​
https://drive.google.com/file/d/0BxcIPSJ_soSBSGJ4S2ROUjNhcGc/view?usp=sharing

​ស្រប​ពេលដែល​តារា​មួយចំនួន ដែលជា​មិត្តភក្តិ​រួម​អាជីព​នៅក្នុង​ផលិតកម្ម​រ៉ុ​កបានរ​ត់រក​ទ្រនំ​ថ្មី ញឹម ចំរើន ត្រូវបាន​គេ​ដឹងថា លោក​បានសម្រេច​ចិត្ត​ចូល​ផលិតកម្ម Legend Tiger ។ អ្វីដែល​កត់សំគាល់​នោះ គឺ​តារាចម្រៀង​រូបនេះ ធ្លាប់បាន​ប្រាប់ថា លោក​មិន​ច្រៀង​បទ​ចម្រៀង ដែល​ចម្លង​ពី​បរទេស​នោះឡើយ ទោះបីជា​ល្បី​កម្រិត​ណាក៏ដោយ ។ លោក​ទទួល​ច្រៀង​តែ​បទ ដែល​ផលិត​ចេញពី​ស្នាដៃ​កូន​ខ្មែរ​ពិតៗ ។ លោក​រំពឹងថា មហាជន និង គាំទ្រ​នូវ​ចម្រៀង ដែល​និពន្ធ​ថ្មី​របស់លោក ។
https://drive.google.com/file/d/0BxcIPSJ_soSBc1A3N0h6Rlh5WG8/view?usp=sharing

​គួរបញ្ជាក់​ផងដែរ​ថា លោក ញឹម ចំរើន បាន​ចូល​ច្រៀង​នៅក្នុង​ផលិតកម្ម​រ៉ុ​ក​កាលពី​ឆ្នាំ ២០០៧ ក្រោយពី​លោក​បាន​ប្រលង​ជាប់​នៅក្នុង​កម្មវិធី Rock Star ។ កាលណោះ​លោក​មាន​បទ​ចម្រៀង ជាច្រើន​បទ មានដូចជា​បទ​«​លួច​ស្នេ​ហ៏​» «​មិន​ប្រកាសសង្គ្រាម​ទេ​អូន​» «​ឈប់​នឹក​បង​ទៅ » និង បទ​«​ទឹកចិត្ត​គ្រូបង្រៀន​»​ជាដើម ។ ញឹម ចំរើន បានសម្រេច​ចិត្ត​ចូល​ផលិតកម្ម Legend Tiger នៅ​ឆ្នាំ ២០១៤ កន្លងមកនេះ ដោយ​លោក​រំពឹងថា មហាជន​ទូទៅ​នៅតែ​គាំទ្រ​បទ​ចម្រៀង​របស់លោក ដូច​មុន​ដដែល​៕​ចេ​នី
https://drive.google.com/file/d/0BxcIPSJ_soSBMWFLcUo3VHYtbzA/view?usp=sharing
https://drive.google.com/file/d/0BxcIPSJ_soSBWW9MVlBaZ0FlakE/view?usp=sharing
https://drive.google.com/file/d/0BxcIPSJ_soSBXzJnYUl4QUU5b3M/view?usp=sharing
https://drive.google.com/file/d/0BxcIPSJ_soSBMm1aQjh4YTdqeEE/view?usp=sharing
https://drive.google.com/file/d/0BxcIPSJ_soSBWk1aQnFnQkREWms/view?usp=sharing
https://drive.google.com/file/d/0BxcIPSJ_soSBNTFjbHF5X2hKM0E/view?usp=sharing
https://drive.google.com/file/d/0BxcIPSJ_soSBVTNsN2pyak1MMEk/view?usp=sharing
https://drive.google.com/file/d/0BxcIPSJ_soSBaXZBMHJDVGpsLUk/view?usp=sharing

ចូលចិត្តអត្ថបទថ្មីៗទាក់ទងនឹងតារាសូមចុច