គ្រូបង្រៀនជនជាតិ​អាល្លឺម៉ង់​ម្នាក់​ដេកស្លាប់​​ក្នុង​បន្ទប់​

​ភ្នំពេញ : បុរស​ជនជាតិ​អាល្លឺម៉ង់​ម្នាក់​ត្រូវបាន​គេ​ប្រទះឃើញ​ដេកស្លាប់​ក្នុងស្ថានភាព​ហើម​ស្អុយ និង ផ្កាប់មុខ​នៅក្នុង​បន្ទប់​ស្នាក់នៅ​របស់ខ្លួន ។ ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង កាលពី​វេលា​ម៉ោង ១១ និង ១៥ ព្រឹក​ថ្ងៃទី ០៨ ខែកុម្ភ​: ឆ្នាំ ២០១៦ នៅក្នុង​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា​ហៅ​សាលា​កូរ៉េ ដែលមាន​ទីតាំង​ស្ថិតនៅ​តាមផ្លូវ​ទំនប់​កប់​ស្រូវ ភូមិ​ស្រែ​រា​ជ្ជៈ សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

​បុរស​នោះ​ត្រូវបាន​គេ​ស្គាល់​ឈ្មោះថា NORBERT FREDE ជនជាតិ​អាល្លឺម៉ង់ អាយុ ៦២ ឆ្នាំ​ជា​បុគ្គលិក គ្រូបង្រៀន ស្នាក់​នៅក្នុង​វិទ្យាស្ថាន​ខាងលើ ហើយ​តាម​ការសន្និដ្ឋាន​គឺ​ស្លាប់​រយៈពេល ៣ ថ្ងៃ​កន្លងមកហើយ ព្រោះ​សាកសព​មាន​សភាព​ហើម​ស្អុយ​ទៅហើយ ។​

https://drive.google.com/file/d/0BxcIPSJ_soSBNDR1cjhrUUQxUTQ/view?usp=sharing

​តាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា កាលពី​វេលា​ម៉ោង​ប្រមាណ​ជាង ៩ ព្រឹក ថ្ងៃទី ០៥ ខែកុម្ភ​: ឆ្នាំ​២០១៦ ប៉ុន្មាន​ថ្ងៃមុន​នេះ​គេ បានឃើញ​គាត់​ដើរចូល​ទៅក្នុង​សាលា​ខាងលើ ខណៈនោះ​ស្ថិតក្នុង​សភាព​ទ្រេតទ្រោត ដោយ​មិនដឹងថា​គាត់​មិន​ស្រួលខ្លួន ឬក៏​ស្រវឹងស្រា​នោះឡើយ ព្រោះ​គាត់​មិនបាន​ប្រាប់​នរណាម្នាក់​ទេ ។ បន្ទាប់មក​គាត់ ក៏​ដើរ​ចូលទៅ​បន្ទប់​ដែល​គាត់​ស្នាក់នៅ​បាត់​រហូត ហើយក៏​គ្មាន​អ្នកណា​ចាប់អារម្មណ៍​នឹង​គាត់​ឡើយ ។​

​លុះដល់​ថ្ងៃកើតហេតុ ស្រាប់​តែមាន​ធំ​ក្លិនស្អុយ​ចេញពី​បន្ទប់​ស្នាក់នៅ​របស់គាត់ ហើយ​គេ​បាននាំគ្នា​បើកទ្វា​មើល​ក៏​ប្រទះឃើញ​គាត់​ដេកស្លាប់​ផ្កាប់មុខ និង មាន​ក្លិនស្អុយ​បាត់ទៅហើយ ទើប​ប្តឹង​ប៉ូលិស​ឲ្យ​ចុះទៅពិនិត្យ ធ្វើ​កោសល្យវិច័យ និង នាំយក​សាកសព​ទៅកាន់​វត្ត​ស្ទឹងមានជ័យ ត្រៀម​បញ្ជូន​ទៅកាន់​ប្រទេស​អាល្លឺម៉ង់​វិញ ៕

​ពោធិ៍​សែន​ជ័យ​

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច