គង់ វង្ស​យ៉ា​ទី អ៊ីចឹង​មែនឬ​អត់​ន៎​ ?

​តារា​ស្រី​វ័យក្មេង តែមាន​សមត្ថភាព​ក្ដោប​ក្ដាប់​អាជីព​ច្រើន ទាំង​សម្ដែង និង ​ជា​ពិធី​ការិនី​ទូរទស្សន៍ យ៉ាង​ចំណាន​ទៀត​នោះ គង់ វង្ស​យ៉ា​ទី នាពេល​ថ្មីៗ​នេះ បានបង្ហាញ​នូវ​ភាព​រម្យទម​ជានា​រី​ខ្មែរ​មួយរូប ដែល​ធ្វើ​ឲ្យ​ទស្សនិកជន​ជាច្រើន​មានការ​ភ្ញាក់ផ្អើល ក៏​ព្រោះ​ស្ទើរតែ​គ្រប់​ពេលដែល​គេ​ឃើញ​នារី​រូប ស្រស់​ម្នាក់នេះ ភាគច្រើន​នាង​តែងតែ​ស្លៀក​នូវ​សម្លៀកបំពាក់​ទាន់សម័យ និង​ជួនកាល​សិច​ស៊ី​ថែម ទៀតផង ។​

​https://drive.google.com/file/d/0BxcIPSJ_soSBU2JXRmgtX1F2NVk/view?usp=sharing

​រូបភាពប៉ុន្មាន​សន្លឹក​ដែល គង់ វង្ស​យ៉ា​ទី គ្រង​នូវ​សម្លៀកបំពាក់​បែប​ប្រពៃណី​ខ្មែរ ពិតជា​បាន​ជួយ លើក​សម្រស់​របស់​នាង​យ៉ាងខ្លាំង ក្នុងនោះ​ក៏បាន​ពន្លេច​ចេញ​នូវ​ភាព​រម្យទម​របស់​នាង​ចេញមក ក្នុង នាម​ជានា​រី​ខ្មែរ​ដ៏​ប្រសើរ​មួយរូប​ផងដែរ ។​
https://drive.google.com/file/d/0BxcIPSJ_soSBRG84MkFTVUdKTEU/view?usp=sharing

​បើតាម​ការសរសេរ​ប​ង្ហោះ​នៅក្នុង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ករ​បស់ គង់ វង្ស​យ៉ា​ទី នាង​បានសរសេរថា «​ខ្ញុំ​ពិតជា​ស្រឡាញ់​សម្លៀកបំពាក់​ប្រពៃណី​ខ្មែរ​យើង​ណាស់ ពេល​នារីៗ​ដែល​បាន​ស្លៀកពាក់​ហើយ មើលទៅ​សុភាពរាបសារ មាន​មន្ត​ស្នេហ៍​» ។​
https://drive.google.com/file/d/0BxcIPSJ_soSBUnRDM0NpVXNzN28/view?usp=sharing

​ការសរសេរ​បញ្ជាក់ថា​បែបនេះ ហាក់ដូចជា គង់ វង្ស​យ៉ា​ទី កំពុងតែ​សរសេរ​ដើម្បី​សរសើរ​ខ្លួនឯង ជាជាង​មនុស្ស​នៅ​ជុំវិញ​នាង​សរសើរ​នាង តែ​អ្វីដែល​នាង​បាន​សរសេរ​នេះ អ្នកគាំទ្រ​នាង​សុទ្ធតែ ពេញចិត្ត​ពេញ​ថ្លើម និង​កោតសរសើរ​ចំពោះ​នាង​គ្រប់ៗ​គ្នា ។
https://drive.google.com/file/d/0BxcIPSJ_soSBMVBqcnBvbnVSU0U/view?usp=sharing

​ទាក់ទង​នឹង​ការ​ស្លៀកពាក់​បែប​ប្រពៃណី​របស់ គង់ វង្ស​យ៉ា​ទី ភាគច្រើន​អាច​ត្រូវបាន​មហាជន ឃើញ នាង​ស្លៀកពាក់​បែបនេះ តែ​ពេល​បុណ្យប្រពៃណី​ធំៗ​តែប៉ុណ្ណោះ ហើយ​ឱកាស​ដទៃទៀត ក៏ដូចជា ពេល​ឡើង​កម្មវិធី​ទូរទស្សន៍ និង​ធ្វើជា​ពិធី​ការិនី​ម្ដងៗ នាង​តែង​តម្រូវ​តាម​កម្មវិធី ហើយ​ជួនកាល ក៏​តម្រូវ​តាមចិត្ត​នាង​ខ្លួនឯង ដោយ​ស្លៀកពាក់​សិច​ស៊ី​ផងដែរ ។​
https://drive.google.com/file/d/0BxcIPSJ_soSBRXJ6TzcwSlBRZEk/view?usp=sharing

​សូមបញ្ជាក់ថា ការ​បង្អួត​សម្រស់​របស់​តារា​ស្រី​វ័យក្មេង គង់ វង្ស​យ៉ា​ទី ដោយ​ស្លៀកពាក់​បែប ប្រពៃណី​នេះ មិនបាន​ធ្វើ​ឲ្យ​ប្រជាប្រិយភាព​របស់​នាង​ធ្លាក់ចុះ​ឡើយ តែ​វា​រឹត​បន្ថែម​ការពេញចិត្ត និង គាំទ្រ​នាង​កាន់តែខ្លាំង​ពី​សំណាក់​ទស្សនិកជន ស្រប​ពេលដែល​ទីផ្សារការងារ​របស់​នា​ង​កាន់តែ​មមា ញឹក និង​យីអ៊ុន​ឡើង​មិន​ឈប់​នោះ ៕ ខេមរា​
https://drive.google.com/file/d/0BxcIPSJ_soSBNDFDTmNybTFnODA/view?usp=sharing
https://drive.google.com/file/d/0BxcIPSJ_soSBQ0I4YVVOWkxaOG8/view?usp=sharing
https://drive.google.com/file/d/0BxcIPSJ_soSBTDBxSHlfVVotOXM/view?usp=sharing
https://drive.google.com/file/d/0BxcIPSJ_soSBTHVhaUVocXczTG8/view?usp=sharing

ចូលចិត្តអត្ថបទថ្មីៗទាក់ទងនឹងតារាសូមចុច