កាមរីគូទស្វិត បោលលឿន​ទៅថើប​គូទ​ឡិច​ស៊ី​ស​ពីក្រោយ

​ភ្នំពេញ : ​រថយន្ត​កាមរី​គូទ​ស្វិត​មួយគ្រឿង​បើក​ក្នុង​ល្បឿន​លឿន ហើយ​ជ្រុល​ចង្កូត​ទៅបុក​គូទ​រថយន្ត​ឡិច ស៊ី​ស​ពីក្រោយ បណ្ដាល​ឲ្យ​បែក​ពោង​ខាង​បាំង​មុខ ធ្វើ​ឲ្យ​មើលផ្លូវ​មិនឃើញ​ក៏បាន​បួង​ចង្កូត​ទៅបុក​សួន​រង្វង់​មូល​ជ្រោយចង្វារ​បណ្ដាល​ឲ្យ​ង​ការខូចខាត ។ ក្នុង​ហេតុការណ៍​នោះបាន​កើតឡើង​កាលពី​វេលា​ម៉ោង ២ និង ១០​ នាទី​រំលង​អា​ធ្រា​ត ឈានចូល​ថ្ងៃទី ៩ ខែ​កុ​ម្ភះ ឆ្នាំ ២០១៦ នៅ​ចំណុច​រង្វង់​មូល​ជ្រោយចង្វារ ស្ថិតក្នុង​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ ។​

​បើតាម​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​ដែល​យាម​ប្រចាំការ​នៅ​គល់ស្ពាន​ជ្រោយចង្វារ​បាន​ប្រាប់​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ គេ ឃើញ​រថយន្ត​បង្ក​ម៉ាក​កាមរី​គូទ​ស្វិត ពណ៌​ស្លែ ពាក់​ស្លាក​លេខ សៀមរាប 2A.0022 បាន​បើក​ចេញ​ពីលើ​ស្ពាន​ជ្រោយចង្វារ ពី​លិច​មក​កើត​ក្នុង​ល្បឿន​លឿន ខណៈ​មកដល់​ចំណុចកើតហេតុ ក៏បាន​ជ្រុល​ទៅបុក​គូទ​រថយន្ត​ឡិច​ស៊ី​ស ពណ៌​ស មិន​ចាំ​ស្លាក​លេខ ដែល​បើក​នៅ​ពីមុខ​បណ្ដាល​ឲ្យ​រង​ការខូចខាត​ប​ន្ទិ​ច​បន្តួច ហើយ​រថយន្ត​បង្ក បាន​បែក​ពោង​ធ្វើ​ឲ្យ​បាំង​មុខ​មើលផ្លូវ​មិនឃើញ​ក៏​បួង​ចង្កូត​ទៅបុក​សួន​រង្វង់​មូល​ជ្រោយ​ង្វា​រ បណ្ដាល​ឲ្យ​ង​ការខូចខាត​ទាំង​សួន និង រថយន្ត​បង្ក តែ​សំណាងល្អ មិន​បណ្ដាល​ឲ្យ​មនុ​ស្សណា​ម្នាក់​រងរបួស​នោះទេ ។​

https://drive.google.com/file/d/0BxcIPSJ_soSBeFdxNWJPMzZXVjQ/view?usp=sharing

ក្រោយពេល​កើតហេតុ រថយន្ត​ឡិច​ស៊ី​ស​ដែល​ត្រូវ​បុក​ពីក្រោយ​នោះ បាន​បន្ត​ទៅមុខ​បាត់ រួចហើយ​សមត្ថកិច្ច​មូល​ដ្ឋា​ន​ក៏​ចុះ​មកដល់​កន្លែងកើតហេតុ​ភ្លាមៗ និង ធ្វើការ​វាស់វែង​យក​រថយន្ត​បង្ក​ទៅ​រក្សាទុក​នៅឯ​ការិយាល័យ​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​គ្នា​តាម​នីតិវិធី​ច្បាប់ ៕

                                             ​សុខា

Loading...

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច