ការពារ​ជំងឺ​ពុក​ឆ្អឹង​ដោយ​វិធី​ងាយៗ​

​ជំងឺ​ពុក​ឆ្អឹង​មិនបាន​ឱ្យ​រោគសញ្ញា​អ្វី​ជាពិសេស​ទេ ដូចនេះ​អ្នក​ដែលមាន​ជំងឺនេះ​ងាយ​ប្រឈម​នឹង​ការបាក់​ឆ្អឹង​ទោះបីជា​ដួល​ស្រាលៗ​ក៏ដោយ ។ យោងតាម​បញ្ហា​អ័រម៉ូន ស្ត្រី​ងាយ​កើត​ជំងឺ​ពុក​ឆ្អឹង​ជាង​បុរស ជាពិសេស​ច្រើន​កើត​លើ​ស្ត្រី​ក្នុង​វ័យ​អស់​រដូវ ។ មូល​ហេតុដែល​ធ្វើឱ្យ​កើត​ជំងឺ​ពុក​ឆ្អឹង​បណ្តាលមកពី​កំហាប់​ឆ្អឹងកាន់តែ​ស្តើង​ទៅៗ​ងាយ​នឹង​ឆាប់​មាន​ស្នាម​ប្រេះ ហើយ​តំបន់​ដែល​បាក់​ញឹកញាប់ច្រើន​កើត​នៅលើ​ឆ្អឹងភ្លៅ ឆ្អឹងខ្នង និង ឆ្អឹងកដៃ ។ ដើម្បី​ការពារ​ខ្លួន​ឱ្យ​ចៀស​ឆ្ងាយ​ពី​ជំងឺ​ពុក​ឆ្អឹង អ្នក​គួរ​ចាប់ផ្តើម​កែប្រែ​ឥរិយាបថ​រស់នៅ និង ជ្រើសរើសទទួលទាន​អាហារ​ណា​ដែល​ជួយ​បំប៉ន​ឆ្អឹង​ឱ្យ​រឹងមាំ ។​

បន្លែ​បៃតង​

​បន្លែ​បៃតង​មិន​ត្រឹមតែ​សម្បូរ​កាល់ស្យូម​ប៉ុណ្ណោះ​ទេ វា​ថែមទាំង​មាន ប៉ូ​តា​ស្យូ​ម និង វីតាមីន K ដែល​អាចជួយ​ទប់ស្កាត់​មិនឱ្យ​ឆ្អឹង​បាត់បង់​កាល់ស្យូម ។ បន្លែ​ពណ៌​បៃតង​ដែលមាន​ផ្ទុក​កាល់ស្យូម​ខ្ពស់​មានដូចជា ប្រ៊ូ​ក​ខូ​លី ស្ពៃ​តឿ និង ខាត់ណា ជាដើម ។​

https://drive.google.com/file/d/0B5gqN3FWIxPzU0dER1JDTFpwOFE/view?usp=sharing

​ត្រី​

​ត្រី​សា​ឌី​ន និង ត្រីសូ​ម៉ុង ត្រូវបាន​គេ​ស្គាល់​ថា​ជា​ត្រី​ដែលមាន​រសជាតិ​ឆ្ងាញ់ និង មាន​ភាព​ពេញនិយម​យ៉ាងខ្លាំង​នៅ​ប្រទេស​ជប៉ុន ។ ក្រៅពី​យកមក​ធ្វើ​អាហារ​ស៊ូ​ស៊ី​ដែល​គួរឱ្យ​ចង់​ទទួលទាន​វា​ក៏មាន​កម្រិត​កាល់ស្យូម​ខ្ពស់ជួយ​បំពេញតម្រូវការ​រាងកាយ​ដែរ ។ រីឯ​កូន​ត្រី​តូចៗ​ក៏មាន​កម្រិត​កាល់ស្យូម ខ្ពស់​មិន​ចា​ញ់ត្រីសូ​ម៉ុង​ប៉ុន្មាន​ដែរ ហើយ​បើ​អ្នក​ចង់​ទទួលទាន​កូន​ត្រី​តូចៗ​ឱ្យបាន​ច្រើន គួរ​ច្នៃ​ជា​ត្រីខ ឬ ចិញ្ច្រាំ​ឱ្យ​ម៉ដ្ឋ​លាយ​ជាមួយ​ប្រហិត​ត្រី ។​

https://drive.google.com/file/d/0B5gqN3FWIxPzZFNDN2xNY2puaVU/view?usp=sharing

​ទឹកដោះគោ​

​ទឹកដោះគោត្រូវបាន​គេ​ចាត់ទុកជា​ភេសជ្ជៈ​ដែលមាន​ផ្ទុក​ទាំង​កាល់​ស្យូ​ម និង វីតាមីន D ហើយ​ជា​រៀងរាល់ថ្ងៃ​អ្នក​គួរ​ផឹក​ទឹកដោះគោ​យ៉ាង ហោចណាស់​ឱ្យបាន ១.២០០ មិ​ល្លី​ក្រាម ដើម្បី​ជួយ​បង្គ្រប់​តម្រូវការ​របស់​រាងកាយ ។ ទឹកដោះគោ​ដែលមាន​កម្រិត​ខ្លាញ់​ទាប និង ទឹកដោះគោ​ដែល​គ្មាន​ជាតិ​ក្រែ​ម​ទើប​ជា​ជម្រើស​ដ៏​ស័ក្តិសម​សម្រាប់​ការពារ​អ្នក​ពី​ជំងឺ​ពុក​ឆ្អឹង ។​

https://drive.google.com/file/d/0B5gqN3FWIxPzSGhKRER3VkVHZUk/view?usp=sharing

បារី និង គ្រឿង​ស្រវឹង​

​ការស្រាវជ្រាវ​បាន​បញ្ជាក់ថា ការជក់បារី​ជា​កត្តា​មួយ​នាំឱ្យ​ឆ្អឹង​ងាយ​បាក់​បំផុត ជាពិសេស​ស្ត្រី​ដែល​ជក់បារី​ធ្វើឱ្យ​កម្រិត​អ័រម៉ូន​អេ​ស្ត្រូ​ជេន​ថយចុះ ជាហេតុបណ្តាលឱ្យ​ឆាប់​អស់​រដូវ ។ ចំណែកឯ​គ្រឿង​ស្រវឹង​ជា​កត្តា​រារាំង​មិនឱ្យ​រាងកាយ​ស្រូប​យកជាតិ​កាល់ស្យូម​បានល្អ ។​

ហាត់ប្រាណ

​ការហាត់​ប្រាណ​ក៏​ជា​ចំណែក​ដ៏​សំខាន់​មិនអាច​ខ្វះ​បានដែរ ។ ចំពោះ​អ្នក​ដែល​មិន​ធ្លាប់បាន​ហាត់ប្រាណគួរតែ​ចាប់​ផ្តើមដំបូង​ជាមួយ​ប្រភេទ​កីឡា​ស្រាលៗ​ដើម្បីឱ្យ​រាងកាយ​យើង​អាច​សម្រប​ខ្លួន​សិនទើបឈានទៅ​ហាត់​កីឡា​ណា​ដែល​ប្រើ​កម្លាំង​ខ្លាំង​។ ហាត់ប្រាណ​ឱ្យបាន ៣០ នាទី រាល់​បី​ដង​ក្នុង ១ សបា្តហ៍ អាចជួយ​បង្កើន​ការ​ស្រូបយក​កាល់ស្យូម និង កាត់បន្ថយ​ការបញ្ចេញ​កាល់ស្យូម​ពី​ឆ្អឹង ។​

​ថ្នាំ​ពន្យារកំណើត​

​ពេល​ឈានចូល​វ័យ​អស់​រដូវ ស្ត្រី​តែងតែប្រឈម​នឹង​រោគសញ្ញា​ជាច្រើន​ដូចជា សី​តុ​ណ្ហភាព​ខ្លួន​ក្តៅ​ខ្លាំង បែកញើស​ពេលយប់ អារម្មណ៍ធុញ​ធ​ប់​តប់ប្រមល់ គេង​មិនសូវ​ស្កប់ អស់ចំណង់ ផ្លូវភេទ ទ្វារមាស​ស្ងួត និង រមាស់ ឈឺក្បាល ឆ្លង ជំងឺ​រលាក​ផ្លូវ​ទឹកមូត្រ (UTI) និង អ្វីដែល​ធ្ងន់ធ្ងរ​បំផុត​គឺអាច​បណ្តាលឱ្យ​កើត​ជំងឺ​ពុក​ឆ្អឹង ។ ស្ត្រីជាច្រើន​ត្រូវ​តម្រូវឱ្យ​ព្យាបាល​បញ្ហា​នេះ​ជាមួយ ការ​លេបថ្នាំ​ពន្យារកំណើត​ដើម្បី​បំបាត់​អាការរោគ​ក្រោយពេល​អស់​រដូវ ៕

https://drive.google.com/file/d/0B5gqN3FWIxPzMzgzYlBWSlRVelU/view?usp=sharing

Loading...

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច