មិត្ត​ល្អ​កម្រ​រកបាន ព្យ​យាម​ជួយ​មិត្តភក្ដិ រហូតដល់​…

​លោក Daniel Nguyen វ័យ ២៣ ឆ្នាំ បាន​បាត់បង់​ជំហរ​របស់ខ្លួន នៅពេលដែល​គាត់​ព្យាយាម​ទាញ មិត្តភក្ដិ​របស់គាត់​ម​ក​កន្លែង​សុវត្ថិភាព បន្ទាប់ពី​ពួកគេ​បាន​ឡើង​ទៅលើ​ភ្នំ Baldy ក្នុង​រដ្ឋ California សហរដ្ឋ​អាម​រិ​ក ។​

​បើ​យោងតាម​សេចក្ដីរាយការណ៍​បាន​ឲ្យ​ដឹងថា បុរស​ម្នាក់​ដែលជា​អ្នក​ឡើង​ភ្នំ បាន​ធ្លាក់​ពីលើ​ភ្នំ កម្ពស់ ១៥០០ ហ្វី​ត (៤៥៧ ម៉ែត្រ​) នឹង​បណ្ដាល​ឲ្យ​បុរស​ម្នាក់​នោះបាន​ស្លាប់ បន្ទាប់ពី​គាត់​បាន​បាត់ បង់​ជំហរ ក្នុងការ​ឈរ​របស់គាត់ ខណៈដែល​គាត់​ព្យាយាម​ក្នុងការ​ជួយសង្គ្រោះ​ជីវិត​មិត្ត​របស់គាត់ ។ លោក Daniel Nguyen បាន​ឡើង​ភ្នំ​មួយ​ឈ្មោះ Baldy ក្នុង​រដ្ឋ California ជាមួយនឹង​មិត្តភក្ដិ​ពីរ​នាក់ ទៀត​កាលពី​ព្រឹក​ថ្ងៃ​អង្គារ ក្នុងពេលដែល​សោកនាដកម្ម​នោះបាន​កើតឡើង ។​

​ទន្ទឹមគ្នា​នេះដែរ បើតាម​សេចក្ដីរាយការណ៍​របស់​ក្រុម​សង្គ្រោះបន្ទាន់ ដែល​បានផ្ដល់​ព័ត៌មាន​ជូន ឪពុក​របស់ Nguyen បាន​ឲ្យ​ដឹងថា បុរស​ទាំងបី​នាក់​បាន​ឆ្លងកាត់​កន្លែង​ដែល​គ្រោះ​ថា្នក់ និង​តូច ចង្អៀត​ស្ថិតនៅ​ចំណុច Devil’s Backbone Trail ដែល​ពេលនោះ​មិត្តភក្ដិ​របស់ Daniel Nguyen ម្នាក់ បាន​រអិល​ជើង​ធ្លាក់​ពីលើ​ភ្នំ ។

លោក Nguyen បាន​ព្យាយាម​ចុះទៅ​ជួយ​មិត្តភក្ដិ​របស់លោក ដើម្បី ទាញ​គេ​ឡើងមក​វិញ ប៉ុន្តែ​នៅពេលនោះ Nguyen បាន​បាត់បង់​ជំហរ​របស់ខ្លួន ហើយ​ធ្លាក់​តាម ជម្រាលភ្នំ​តែម្ដង ។​ក្រុម​សង្គ្រោះ បាន​រកឃើញ​សាកសព​របស់ Nguyen នៅ​ជម្រៅ ១៥០០ ហ្វី​ត (៤៥៧ ម៉ែត្រ​) នៅឯ ជើងភ្នំ ក្រោយ​ការព្យាយាម​ស្វែងរក​ជួយសង្គ្រោះ​អស់​ពេល ៣ ម៉ោង​រួចហើយ​មក​នោះ ។​

​ឪពុក​របស់ Nguyen លោក Tao Nguyen បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា «​ក្រុម​អ្នក​សង្គ្រោះបាន ប្រាប់​ខ្ញុំ​ថា កូនប្រុស​របស់​អ្នក​គឺជា​វីរបុរស​ពិតៗ​ម្នាក់​» ។ ជាមួយគ្នានេះដែរ មីង​របស់ Nguyen ឈ្មោះ Tina Thomas បាន​បន្ថែមថា «​ក្មួយប្រុស​របស់ខ្ញុំ​ស្លាប់ ទាំង​គេ​បានបង្ហាញ​ពី​ក្ដី​ស្រឡាញ់​ចំពោះ មិត្តភក្ដិ​របស់គេ ហើយ​ព្យាយាម​ជួយ​មិត្ត​របស់គេ ទោះ​កន្លែង​នោះ​មាន​គ្រោះថ្នាក់​ក៏ដោយ​» ៕ ខេមរា​

​ប្រភព​៖ www.mirror.co.uk

Loading...

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច