អ្នកលក់​បន្លែ​ម្នាក់ អាច​ខាប​បន្លែ​អោយ​ហោះ​មកដល់​ដៃ តើ​ពិត​ឬទេ​? សូម​ទស្សនា​ទាំងអស់គ្នា​

ជា​រឿង​គួរឱ្យភ្ញាក់ផ្អើល ខណៈ​បុរស​អ្នកលក់​បន្លែ​ម្នាក់​អាច​ខាប​យក​បន្លែ​អោយ​ហោះ​មក​នៅក្នុង​ដៃ​របស់ខ្លួន​បាន​
​យ៉ាង​ងាយ​ដោយ​មិនបាច់​លូកដៃ​ទៅ​ចាប់​ឬក៏​ដើរ​ទៅយក​នោះឡើយ​។​

​វីដេអូ​ខ្លី​មួយ​បានធ្វើឲ្យ​មានការ​ភ្ញាក់ផ្អើល​ក៏ដូចជា​ស្ងើចសរសើរ​យ៉ាងខ្លាំង​ពី​សមត្ថភាព​ពិសេស របស់​បុរស​ម្នាក់ ដែល​គ្រាន់តែ​លាតដៃ​តម្រង់​ទៅ​បន្លែ​ដែល​គាត់​លក់​នោះ ស្រាប់តែ​បន្លែ​នោះ​ហោះ​តម្រង់​មក​ដៃ​របស់គាត់​ភ្លាម​។​
​ទាក់ទិន​នឹង​អច្ឆរិយ​ភាព​ដ៏​អស្ចារ្យ​នេះ ក៏​ត្រូវបាន​អ្នកប្រើប្រាស់​ក្នុងសង្គម​ហ្វេ​ស​ប៊ុ​ក​មួយចំនួន​បាន​បញ្ចេញ​ជា​​យោបល់​ថា​នេះ​ជា​កម្មវិធី​កាត់ត​ក្នុង​វីដេអូរបស់កម្មវិធីទូរស័ព្ទដែលមានឈ្មោះថា reverse ហើយ​មួយចំនួនទៀត​ក៏​និយាយថា​នេះ​ជាការ​ឆ្ពិន​ភ្នែក​។ ចុះ​អ្នក​ទាំងអស់គ្នា​យល់ឃើញ​យ៉ាងណាដែរ​ចំ​ពោះ​បញ្ហា​នេះ​?

​ចង់ដឹងថា​តើ​សកម្មភាព​នៃ​ការអន្ទង​យក​បន្លែ​អោយ​ចូលមកក្នុង​ដៃ​នោះ​មាន​សកម្មភាព​បែបណា សូម​ទស្សនា​វី ដេ​អូ​ទាំងអស់គ្នា​៖ ភូមិន្ទ​

 

បុរសចំលែក លក់បន្លែចេៈខាបយកបន្លែដោយ មិនបាច់ទៅយក???󾮝󾮝

Posted by Bong Vireak on Friday, September 18, 2015

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច