តើ​អ្នក​ហ៊ាន​ដើរ​លើ​ស្ពាន​យោល​កញ្ចក់​នេះ​ទេ ?

ស្ពាន​យោល​ប្រវែង ៣០០ ម៉ែត្រ​ដែល​ធ្វើឡើង​ពី​កញ្ចក់​បាន​ទាក់ទាញ​ភ្ញៀវទេសចរ​យ៉ាងច្រើន​កុះករ​នៅ Pingjiang ស្រុក Hunan ប្រទេស​ចិន ។ ស្ពាន​នេះ​មាន​កម្ពស់​ពី​ដី​ប្រមាណ ១៨០ ម៉ែត្រ ហើយក៏​ទើបតែ​បើ​ឲ្យ​ប្រើ ប្រាស់​កាលពីពេល​ថ្មីៗ​នេះដែរ ។​
​ ​
​កម្រាស់​នៃ​កញ្ចក់​ដែលមាន​យក​ធ្វើ​ស្ពាន​នេះ​គឺ ២៤ មី​លី​ម៉ែត្រ ដែល​វា​ធន់​នឹង​ទម្ងន់​ធ្ងន់ ហើយ​វា​គឺ​រឹងមាំ ជា​កញ្ចក់​ធម្មតា​ដល់​ទៅ ២៥ ដង​ឯណោះ ។ ថ្វីបើ​មានការ​ធានា​សុវត្ថិភាព និង ទេសភាព​ស្រស់ស្អាត ក៏មាន​ភ្ញៀវ ទេសចរ​ជាច្រើន​ដែល​ទៅដល់​ទីនោះ នៅតែមាន​អារម្មណ៍​ថា វា​ស្រើប​ខ្លួន​ខ្លាំងណាស់​ពេល​ដើរ​លើ​ស្ពាន​នោះ ។ ចុះបើ​ប្រិយមិត្ត​អ្នកអាន​ទៅដល់​ទីនោះ តើ​អ្នក​ហ៊ាន​ឈានជើងដើរ​កាត់​ទេ ? ថា​វរិ​ទ្ធ​

11057917_1047835065257313_6280401562962594983_o 12010663_1047835048590648_2309756291708759996_o 12029624_1047835011923985_337710332019105144_o

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច