វិធី​ចំ​ម្លែ​ក​ក្នុងការ​ស្វែងយល់​ពី​ចំណូលចិត្ត​របប​អាហារ​របស់​ទារ​កលើ​សុដន់​ម្តាយ​

​កាលពីពេល​ថ្មីៗ​នេះ​នៅ​ប្រទេស​ប្រ​ស៊ី​ល បាន​បង្កើត​យុទ្ធនាការ​ណ៍​ផ្សព្វផ្សាយ​មួយ​ដើម្បី​សម្រួល​ដល់​ការព្រួយបារម្ភ​នៃ​ស្ត្រី​ដែលជា​មាតា​ចំពោះ​ការដែល​មិនបាន​យល់​ពី​ចំណូលចិត្ត​របស់​ទារក​ដែល​ទើបតែ​កើត ។

dfghj

​ក្នុងនាម​ជា​មាតា​ម្នាក់​គួរស្វែងយល់​ពី​ចំណង់​ចំណូលចិត្ត​របស់​កូន​ទៅលើ​របប​អាហារ ថា​តើ​ពួកគេ​ចូលចិត្ត​ញ៉ាំ​អ្វី និង​មិន​ចូលចិត្ត​ញ៉ាំ​អ្វី​? អ្នកជំនាញ​ក្នុងការ​គូរគំនូរ​ជនជាតិ​ប្រ​ស៊ី​ល បានធ្វើការ​ជាមួយ​ស្ត្រី​ដែលជា​មាតា​របស់​ទារក​ទាំងអស់​ដោយបាន​គូរ​ជា​រូប​ចំណីអាហារ​គ្រប់​ប្រភេទ​នៅលើ​សុដន់​របស់​ម្តាយ រួច​ហើ​​យ​បាន​តាមដាន​ពី​សកម្មភាព​របស់​ទារ​ក​នៅពេលដែល​ពួកគេ​កំពុងតែ​បៅដោះ​ដែល​បាន​គូរ​ជា​រូប​អាហារ​ផ្សេងៗ​នោះ ។ ធ្វើ​ដូចនេះ​យើង​អាច​យល់បាន​ថា ពួកគេ​ចូលចិត្ត​អ្វី ហើយ​មិន​ចូលចិត្ត​អ្វី​? ព្រោះ​រូបគំនូរ​ទាំងអស់​នោះបាន​បញ្ចាក់​យ៉ាងច្បាស់​នៅពេលដែល​ពួកគេ​ចាប់​កាន់​ឬ ខំប្រឹង​ខាំ​បឺត​ជញ្ជក់​សុដន់​របស់​ម្តាយ​ដោយ​មិន​ដក​ដៃ ឬ​មិន​ដក​មាត់​នេះ​ជា​សញ្ញា​បញ្ចា​ក់ថា ពួកគេ​ចូលចិត្ត​អាហារ​ដែលមាន​រូប​នៅលើ​សុដន់​នោះ តែបើ​សិន​ជាមាន​រូប​នៅលើ​សុដន់​របស់​ម្តាយ​ខ្លះ​ដែល​ធ្វើអោយ​ទារក​មើលទៅ​ហើយ​ធ្វើអោយ​ពួកគេ​មិន​បៅ ឬ​មិន​ទៅ​ប៉ះ​នោះ​មានន័យថា គេ​មិន​ចូលចិត្ត​របប​អាហារ​ទាំងអស់​នោះទេ ។​
​ ​
​នេះ​ជា​វិធី​ដ៏​ចំឡែក​មួយ​និង​គ្មាន​អ្នកណា​នឹកឃើញ​ដល់​របៀប​នៃ​ការស្វែងយល់​ពី​ចំណង់​ចំណូលចិត្ត​របស់​ទារក​សម្រាប់​របប​អាហារ​ដែល​ពួកគេ​ចូលចិត្ត ឬ​មិន​ចូលចិត្ត​៕ កុសល​

tgfrsere dfgeffr

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច