អាវ​មើលឃើញ​«​ឆ្លុះ​សាច់​»​ជិត​មាន​មកដល់​ស្រុក​ខ្មែរ​ហើយ​

​គេ​ជឿថា​អាវ​ប្រភេទ​ថ្មី​ដែល​មើលទៅ​ឃើញ​«​ឆ្លុះ​សាច់​»​តែ​ការពិត​គឺជា​សាច់​ដែល​ក្លែងក្លាយ​បែប​ជា​អាវ​ទទឹក​នោះ​នឹង​មកដល់​ស្រុក​ខ្មែរ​ឆាប់ៗ​មិន​ខាន​ព្រោះ​អាចជា​ការចាប់​ចិត្ត​ចាប់អារម្មណ៍​របស់​យុវវ័យ ​ដែល​ពេលនេះ​អាវ​ប្រភេទ​នោះ​កំពុងតែ​ពេញនិយម​នៅ​ប្រទេស​ជប៉ុន​។​ ​ ​ ​

2348_20150806155629

​បន្ទាប់ពី​និន្នាការ​អាវយឺត​បោះពុម្ព​រូបរាង​សាច់ដុំ​ធំៗ​សម្រាប់​បុរស គម្រោង អាវ «​ឆ្លុះ​សាច់​» មួយ​ប្រភេទ​ស្រដៀង​គ្នា​សម្រាប់​ស្ត្រី នឹង​បន្ត​បង្ក​ឲ្យ​មាន​ព្យុះភ្លៀង​នៅ​ប្រទេស ជប៉ុន​បន្ទាប់មក​នឹង​បាន ដល់ បណ្តា​ប្រទេស​ផ្សេងៗ​មិន​ខាន ។​សម្រាប់​នារីៗ​ដែល​ពាក់អាវ​ប្រភេទ​ថ្មី​នោះ​ទៅនឹង​ក្លាយជា​ផ្ទាំង​ស៊ី​ប​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​នៅលើ​ដងផ្លូវ​ដោយសារតែ​ការ​ស្មាន​ខុស​របស់​អ្នកមើល​ព្រោះ​គិតថា​នាង​ពាក់អាវ​សើម​ធ្វើ​ឲ្យ​ដិត​សាច់​ជាប់​ជាមួយ​អាវ​បង្ហាញ​រាង​គួរ​ឲ្យ​ចូលចិត្ត​តែ​នោះ​គឺជា​បច្ចេកទេស​របស់​អ្នក​ផលិត​អាវ​នេះ​ឡើង​ទេ​។​

​អាវ​នេះ ត្រូវបាន​បោះពុម្ព​ដូច​បេះបិទ​នឹង​ពេល​វា​កំពុង​សើម​ទឹក ហើយ​នៅ​ខាងក្នុង​គឺ​រាងកាយ «​ដ៏​ស្រស់ស្អាត​» ។ សព្វថ្ងៃ​ប្រភេទ​អាវ​នេះ​កំពុង​ត្រូវបាន​យុវតី​ដែល​មិនមាន​ទំនុកចិត្ត​លើ​រាងកាយ​របស់ខ្លួន​ជាច្រើន​ចូលចិត្ត ។​
​ ​ពិសេស​ជាងនេះទៅទៀត នៅតាម​ហាង​ម៉ូត​ជប៉ុន​ដំបូង​ដែល​បោះពុម្ព​ប្រភេទ​អាវ​នេះ អតិថិជន​អាច​ជ្រើសរើស​កម្រិត «​សើម​», ទីតាំង «​សើម​» និង​អាច​កក់​ឲ្យ​បោះពុម្ព​អាវ​មួយ ដែល «​ចំហ​ល្វែងលើ​ទាំងស្រុង​»​បាន​ទៀតផង ។​សព្វថ្ងៃ​អាវ​នេះ ត្រូវបាន​លក់​ក្នុងតម្លៃ​ប្រមាណ ៣.៦០០​យ៉េន​។​

អាវ​ពិសេស​នេះ ច្បាស់​ណាស់​នឹង​ជួយ​ឲ្យ​អ្នក​ពាក់​វា​ទៅនឹង​ទទួលបាន​ការទាក់ទាញ​នូវ ការចាប់អារម្មណ៍​ពី​ខ្សែ​ភ្នែក​ដែល​ចង់ដឹង​ចង់ឃើញ​ជាច្រើន ពេល​អ្នក​បោះជំហាន​នៅលើ​ដងផ្លូវ ៕​ដេវីត​

82732_20150806155631  25119_20150806155627 70429_20150806155633

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច